Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រយ័ត្នកូនចៅ! ក្មេងម្នាក់បានស្លាប់ និងម្នាក់ទៀត​សង្គ្រោះទាន់ពេល បន្ទាប់ពីចុះលេងទឹកប្រឡាយនៅខេត្តស្វាយរៀង

01-10-2018 18:19

(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះធ្វើចលនាដៃជើង និងដឹកមកសង្គ្រោះនៅមន្ទីពេ្យ ប៉ុន្តែអកុសលជួយបានយុវជនម្នាក់ ចំណែកម្នាក់ទៀត មានសភាពឈ្លក់ទឹកធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់បន្ទាប់ពីលង់ទឹកប្រលាយព្រែកជីក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នៅក្នុងភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែក បានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ វ៉ាន់ ណែត អាយុ១២ឆ្នាំ ចំណែកយុវជនដែលសង្គ្រោះទាន់ពេល មានឈ្មោះ វ៉ាន់ វណ្ណា អាយុ១៥ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុឃើញយុវជនម្នាក់ និងក្មេងប្រុសម្នាក់ កំពុងចុះលេងទឹកប្រឡាយព្រែកជីក។ ប្រមាណជាកន្លះម៉ោង ស្រាប់តែមានការស្រែកពីក្មេងនោះថា «ជួយផងលង់ទឹកហើយ» ទើបផ្អើលឆោឡោដល់អ្នកភូមិក្បែនោះ នាំគ្នាលោតចូលទឹកប្រឡាយជួយសង្គ្រោះជីវិត។ អកុសលជួយបានតែម្នាក់ និងម្នាក់ទៀតឈ្លក់ទឹកធ្ងន់ធ្ងរ ក៏ដាច់ខ្យល់ស្លាប់បាត់គួរឲ្យសង្វេគ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពក្មេងប្រុសឈ្មោះ វ៉ាន់ ណែត ទៅក្រុមគ្រួសា រយកទៅធ្វើបុណ្យតាមប្រពៃណី៕