(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគានៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ និងមន្រ្តីបុគ្គលិកធនាគារជាតិទាំងអស់ បានចូលរួមក្នុងពិធីកាន់បិណ្ឌទី៧ក្នុងវត្តបុទុមវត្តី នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ពិធីបុណ្យកាន់បិណ្ឌទី៧នេះ បានទទួលការប្រទានកិត្តិយសយាង និងនិមន្តជាអធិបតីភាព ពីសម្ដេចព្រះមហាសុមេធាធិបតីកតិត្តិឧទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចសង្ឃនាយកនៃកម្ពុជា និងសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញផងដែរ។
លោក ជា ចាន់តូ និងលោកស្រីបានឧទ្ទិសបុណ្យកុសលដែលកើតចេញ ពីពិធីបុណ្យកាន់បិណ្ឌទី៧ដែលប្រារព្ធធ្វើនៅថ្ងៃនេះឧទ្ទិសចំពោះមាតា-បិតា ជីដូន-ជីតា និងញ្ញាតិកាលទាំង៧សណ្ដានដែលបានចែកឋាន ទៅកាន់លោកខាងមុខបានសោយសុខ ក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា បួងសួងឧទ្ទិសចំពោះដួងវិញ្ញាណក្ខ័ន្ត សម្ដេចព្រះបរមរតនកោដ្ឋ និងដួងវិញ្ញាក្ខ័ន្ខសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន យុទ្ធនារី ដែលស្នេហាជាតិ គ្រប់ៗជំនាន់ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានឧទ្ទិសជូនដល់វិញាណក្ខ័ន្ធ ប្រជាជាជនកម្ពុជាស្លូតត្រង់ ដែកបានសម្លាប់ក្នុងរបរប្រល័យពូជសាសន៏ ប៉ុល ពត ផងដែរ។
លោក ជា ចាន់តូ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា បានវេប្រគេនដល់ព្រះសង្ឃក្នុងវត្ត តាជី យាយជីដូចជា៖ ទ័យវត្ថុ, ភេសជ្ជៈ គ្រឿងបរិក្ខា និងបច្ច័យជាង៦៩លានរៀល ដែលកើតចេញពីទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា ប្រគេនព្រះសង្ឃសម្រាប់ចាត់ចែកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងបានអញ្ជើញរាប់បាតទៅតាមកន្លងប្រពៃណី ព្រះពុទ្ធសាសនាជា៕