(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ អំឡុងនៅទីនោះ សម្តេចត្រូវបានទទួលការស្វាគមន៍ជាពិសេសដោយអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិក៏ដូចជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លើកនេះ គឺជាជោគជ័យជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានកែប្រែមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។ ក្នុងកិច្ចប្រជុំនេះ សម្តេចបានធ្វើឱ្យពិភពលោកទាំងមូល មើលឃើញយ៉ាងច្បាស់ថា កម្ពុជាតូចតែខ្លឹម និងពោរពេញដោយមោទនភាពជាតិ៕
ខាងក្រោមនេះជាវីដេអូមួយបង្ហាញស្តីពីវត្តមាន និងសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន លើកម្រាលព្រំ នៃបូរីញូវយ៉ក៖