Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ចេញប្រកាសបញ្ឈប់បុគ្គលិកជាមន្រ្តីឥណទានម្នាក់ ព្រោះបន្លំយកប្រាក់កម្រៃជើងសារពីអតិថិជន

01-10-2018 18:00

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ចេញសេចក្ដីដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បុគ្គលឈ្មោះ ឡុង សុភក្តិ ជាបុគ្គលិកបម្រើការងារមានមុខ តំណែងជាមន្រ្តីឥណទាន នៅសាខាច្បារអំពៅ ត្រូវបានបពា្ឈប់ពីការងារ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨តទៅ។

ដោយមូលហេតុបុគ្គលនេះ បានបន្លំយកប្រាក់កម្រៃជើងសារពីអតិថិជន ដែលប្រាសចាកពីគោលការណ៍របស់គ្រឹះស្ថានកំណត់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគ្រឹះស្ថាន និងផលប្រយោជន៍អតិថិជន។

អាស្រ័យដូចបានជម្រាបជូនខាងលើរាល់ទង្វើ ឬសកម្មភាពណាមួយរបស់បុគ្គល រូបនេះ គឺមិនពាក់ព័ន្ធជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទៀតឡើយ៕