(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៤០៦គ្រឿង រកឃើញល្មើសច្បាប់៤៤៣គ្រឿង (ម៉ូតូ៥៦%) អប់រំ១៥០គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២៨គ្រឿង, អប់រំ១,៣២១គ្រឿង និងផាកពិន័យ២២៩គ្រឿង៕