(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនដ៏សកម្មស្រីប្រុស២នាក់ ដោយដកហូតបានថ្នាំប្រភេទ ម៉ាទឹកកកចំនួនួ៣១កញ្ចប់ផងដែរ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ អឹម សុផាន ហៅអាពៅ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ និងជនសង្ស័យទី២ ឈ្មោះ ចោម ធី ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕