(ភ្នំពេញ)៖ រង្វាន់ម៉ូតូហុងដា២០១៨ ខ្សែកមាស និង Iphone 8 Plus ៥គ្រឿង បានប្រគល់ជូនដល់ដៃអតិថិជនក្បឿង ជីប ម៉ុង ផ្ទាល់នៅខេត្តពោធិ៍សាត់ក្នុងកម្មវិធី «សមាគមន៍អ្នកជំនាញក្បឿង និងទុយោ ជីប ម៉ុង» ថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៨ប ន្ទាប់ពីការចាប់រង្វាន់ក្នុងកម្មវិធីផ្សាយប្រដាល់អន្តរជាតិ WURKZ ផ្សាយផ្ទាល់ពីទូរទស្សន៍អាស៊ីអាគ្នេហ៍ថ្ងៃទី១៦កញ្ញា២០១៨។
អតិថិជនឈ្នះរង្វាន់ម៉ូតូហុងដា ២០១៨ថ្មីស្រឡាង មានឈ្មោះ អ៊ុន ទាហេង មកពីខេត្តពោធិ៍សាត់, ភាន ឡាឃីង មកពីខេត្តកំពង់ចាម ឈ្នះរង្វាន់ខ្សែកមាស២ជី, ចែ នី មកពីខេត្តពោធិ៍សាត់ឈ្នះរង្វាន់ Iphone 8 plus 64G, ហុង លី មកពីខេត្តត្បូងឃ្មុំឈ្នះរង្វាន់Iphone 8 plus 64G, លាង ហោ មកពីខេត្តពោធិ៍សាត់ឈ្នះរង្វាន់ Iphone 8 plus 64G, កែម មុយគីម មកពីខេត្តព្រះសីហនុឈ្នះរង្វាន់ Iphone 8 plus 64G, ផុន ដាណេ មកពីខេត្តកំពង់ស្ពឺឈ្នះរង្វាន់ Iphone 8 plus 64G មកពីខេត្តត្បូងឃ្មុំ។
លោក អ៊ុន ទាហេង ដែលមានសំណាងបានទទួលរង្វាន់ម៉ូតូ បានថ្លែងថា នេះជាលើកទីមួយហើយក្នុងជីវិត ដែលលោកមានសំណាងទទួលបានរង្វាន់ធំបែបនេះ លោកពិតជារំភើបខ្លាំងសម្រាប់រង្វាន់ពីក្បឿងជីប ម៉ុង ព្រោះនេះគឺរង្វាន់ពិតប្រាកដ មិនក្លែងបន្លំ។
លោកបន្តថា ក្បឿង ជីប ម៉ុង គុណភាពល្អពណ៌ស្រស់ស្អាត ហើយលោកលើកទឹកចិត្តឲ្យប្រជាជនខ្មែរ ជ្រើសរើសយកក្បឿង ជីប ម៉ុងទៅប្រើប្រាស់ឲ្យបានច្រើន ព្រោះក្បឿងជាផលិតខ្មែរដែលមានគុណភាព លើសពីផលិតផលនាំចូលទៀត មិនត្រឹមតែប៉ុណ្ណោះក៏អាចមានសំណាងឈ្នះរង្វាន់ដូចលោកក៏ថាបាន។
ចំពោះអ្នកដែលមិនទាន់បានទទួលរង្វាន់ពី ក្បឿង ជីប ម៉ុងលើកនេះ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ព្រោះការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ខែសម្រាប់រង្វាន់iPhone 8 plus ចំនួន៥គ្រឿង។
គួររំលឹកផងដែរថា ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្បឿងជីប ម៉ុង អតិថិជនគ្រាន់តែជាវក្បឿង និងព្រំ ជីបម៉ុង ចំនួន១០០០សន្លឹក និងទទួលបានគូប៉ុង១សន្លឹង កោសភ្លាម ឈ្នះភ្លាម ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ សន្លឹកគូប៉ុងដែលមិនបានឈ្នះរង្វាន់ ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះនិងលេខទូរសព្ទ័អោយបានត្រឹមត្រូវ រួចយកមកដាក់តាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកជាងគេ ដើម្បីធ្វើការចាប់រង្វាន់ជារៀងរាល់ត្រីមាស រង្វាន់មានដូចជា ម៉ូតូម៉ាក Honda Dream 2018 ចំនួន ១ រង្វាន់ និងចិញ្ចៀនមាស ២ ជី ចំនួន ១ រង្វាន់ និងiphone 8 plus ប្រាំគ្រឿងរៀងរាល់ខែ។
ក្បឿង ជីប ម៉ុង ផលិតដោយអ្នកជំនាញ ដោយប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី និងវត្ថុធាតុដើមល្អបំផុត និងមានការត្រួតពិនិត្យគុណភាពក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវ ដែលធ្វើឲ្យក្បឿងមានភាពរឹងមាំ ជាប់ធន់ ការពារកម្តៅបានយ៉ាងល្អ មិនហើរពណ៌ និងស្រស់ស្អាត៕