(ភ្នំពេញ)៖ បេសកកម្មរយៈពេល៣ថ្ងៃរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបូរីញូយ៉កសហរដ្ឋអាមេរិកបានបញ្ចប់ និងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីសម្តេច និងគណៈប្រតិភូបានចូលរួមក្នុងកម្មវិធីជាច្រើន ក្នុងនាមជាតំណាងស្របច្បាប់របស់ព្រះ រាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
មុនចាកចេញពីប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន ផ្ញើសារផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជាថា «សូមលាទៅបម្រើជាតិសាជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ»។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បងប្អូនប្រជាពលរដ្ឋខ្មែរពិតជាបានទទួលបានដំណឹងដ៏ច្រើន ចេញពីព្រឹត្តិការណ៍នៅបូរីញូយ៉ក ប្រកបដោយក្តីរំភើបនិងសប្បាយរីករាយជាទីបំផុត។
តើអ្វីខ្លះទៅដែលជាភាពជោគជ័យដ៏ត្រចះត្រង់ដែលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាតំណាងឱ្យប្រជាជាតិខ្មែរនាំយកមកជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅពេលនេះ?
*ទី១៖ កម្ពុជាតូចតែខ្លឹម និងពោរពេញដោយមោទនភាពជាតិ៖
កម្ពុជាបានបោះជំហានយ៉ាងវែងលើផ្នែកនយោបាយ និងការទូត ដោយសហគមន៍អន្តរជាតិបានស្វាគមន៍រាជរដ្ឋាភិបាលថ្មី និងជាពិសេសបានអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ទៀត។ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសុន្ទរកថា នៅចំពោះមុខប្រមុខដឹកនាំប្រទេសនៅលើសកលលោក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដោយបរិយាយពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា ដែលប្រជាជនកំពុងតែរស់ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ នេះជាការបង្ហាញដល់ពិភពលោកទាំងមូលថា កម្ពុជាដែលពេលនេះ មិនមែនជាកម្ពុជាពីអតីតកាលឡើយ ហើយកម្ពុជាមានមោទនភាពនឹងសន្តិភាព ការអភិវឌ្ឍដែលខ្លួនមាននៅពេលនេះ ខណៈប្រទេសមួយចំនួននៅលើពិភពលោក មានជម្លោះនឹងគ្នា ហើយប្រទេសខ្លះ រួតរឹតដោយសង្គ្រាមស៊ីវិលកើតចេញ ពីការជ្រៀតជ្រែករបស់បរទេស។ កម្ពុជាជាប្រទេសតូចមែនពិត ប៉ុន្តែមានទស្សនវិស័យវែងឆ្ងាយសម្រាប់ពិភពលោកមួយ ដែលត្រូវចែកគ្នារស់នៅជាមួយបណ្ដាប្រទេសផ្សេងៗ និងរួមគ្នាថែរក្សាឱ្យបានយូរអង្វែង។
តំណាងឱ្យប្រជាជាតិខ្មែរទាំងមូល សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឡើងវិញឱ្យមានការគោរពសិទ្ធិអធិបតេយ្យនៃប្រជាជាតិទាំងឡាយ ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ទោះបីតូចតាចឬក្រក្រីយ៉ាងណាក្តី។ សម្តេចបានស្នើសុំឱ្យមានការគោរពច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុនិយម ដែលមានអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួល ដើម្បីពិភពលោកមួយ ពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍ។ នេះគឺជាមោទភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ។ កម្ពុជាដ៏តូចមួយនេះបានផ្តល់ធាតុចូល និងការជ្រោមជ្រែងច្រើនណាស់ជូនពិភពលោកទាំងមូល។ នេះជាមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល ហើយក៏បានបញ្ជាក់យ៉ាងច្បាស់ ថាកម្ពុជាបានដើរតួនាទីសំខាន់ទាំងនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ទោះបីជាប្រទេសតូច ប៉ុន្តែមានសំឡេងមួយដូចគ្នានឹងមហាអំណាច និងសហប្រតិបត្តិការគ្នាក្នុងនាមដៃគូសន្ទនាស្មើភាព និងស្មើសិទ្ធិ។ តាមរយៈតួនាទី និងការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាល ប្រមុខការទូតកម្ពុជានៅមហាសន្និបាតអសបនេះ កាន់តែធ្វើឱ្យពិភពលោកទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមរៀបចំសណ្តាប់ធ្នាប់ពិភពលោក ការគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
*ទី២៖ នយោបាយការទូតកម្ពុជាខ្លាំងនៅលើឆាកអន្តរជាតិ៖
ចេញពីប្រទេសដែលត្រូវបានមហាអំណា ចកកូរកកាយកិច្ចការផ្ទៃក្នុង កម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ ឯករាជ្យ និងបូរណភាពដែនដី និងមានសិទ្ធិនិង សមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើវាសនាជាតិខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំជាច្រើននៅលើពិភពលោកក្នុងនោះ ក៏មានអគ្គលេខាធិការ អសប អាន់តូនីញូ ហ្គេតារ៉េស នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនទៀតផងដែរ។
ក្រៅពីជាសមាជិកអេកូសុករបស់អង្គការសហប្រជាជាតិ កម្ពុជាតាមរយៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានដឹកនាំមហាសន្និបាត អសប ព្រោះកម្ពុជាជាអនុប្រធានមហាសន្និបាតអសបលើកទី៧៣។ នេះគឺជានយោបាយការទូតពង្រីកមិត្ត ជាជាងការពង្រីកសត្រូវ និងស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ជាតិ ដែលខុសពីក្រុមអ្នកនយោបាយរត់ ចោលស្រុកដែលមួយថ្ងៃៗ ដើរតែលុតជង្គង់អង្វរបរទេសឱ្យដាក់សម្ពាធនយោបាយ ទណ្ឌកម្មសេដ្ឋកិច្ច ព្យួរអា សនៈកម្ពុជានៅអង្គការសហប្រជាជាតិ អំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។
នយោបាយរបស់ក្រុមប្រឆាំងក្បត់ជាតិទាំងនេះ មិនបានជួយជាតិឡើយ គឺបំផ្លាញជាតិគ្រប់រូបភាព។ ប្រជាពលរដ្ឋខ្មែរស្ទើរទាំងអស់ស្វាគមន៍និងអបអរចំពោះមុខមាត់ប្រកបដោយកិត្តិយសរបស់ ប្រទេសខ្លួន នៅលើឆាកអន្តរជាតិ ប៉ុន្តែក្រុមក្បត់ជាតិមួយដំបរស្វាបាននាំគ្នាបំផ្លាញកិត្តិយសជាតិ និងកម្ចេចចោលនូវកិច្ចខិតខំប្រឹងប្រែងរបស់ពលរដ្ឋខ្មែរនៅក្នុងការកសាងជាតិឡើយវិញ។ ពួកគេថោកទាបរហូតដល់យកអធិបតេយ្យជាតិ និងបូរណភាពជាតិខ្មែរទៅដាក់ក្រោមបាតជើងបរទេស ធ្វើឱ្យជាតិសាសន៍ដទៃប្រមាថជាតិសាសន៍ខ្មែរ និងមាក់ងាយ ទម្លាក់តម្លៃជាតិសាសន៍ខ្មែរ។
ប៉ុន្តែផែនការនិងសកម្មភាពរបស់ពួកគេ ត្រូវបានវាយតម្លៃដោយសាធារណៈមតិជាតិ និងអន្តរជាតិ ហើយតម្លៃនយោបាយរបស់ពួកគេបានធ្លាក់ដល់កម្រិតសូន្យ និងគ្មាននរណាយកចិត្តទុកដាក់ឡើយ។ ទោះជាមានក្រុមអ្នកនយោបាយទុច្ចរិតដូចជា សម រង្ស៊ី ព្យាយាមបំផ្លាញខ្មែរ ប៉ុន្តែកម្ពុជានៅតែជម្នះរាល់ទង្វើក្បត់ជាតិទាំងនេះ និងខ្ពស់មុខខ្ពស់មាត់នៅលើឆាកអន្តរជាតិ ទទួលបានកោតសរសើរស្ងប់ស្ងែងលើកិច្ចការការពារសន្តិភាព និងកសាងប្រទេសជាតិរបស់ខ្លួន។
*ទី៣៖ បំបាក់ក្រុមក្បត់ជាតិ និងបង្ហាញសារជាតិពិសពុលរបស់ពួកគេឱ្យសាធារណៈមតិបានដឹង៖
មុននិងអំឡុងពេលសម្តេចតេជោអញ្ជើញ ចូលរួមមហាសន្និបាតអសបមានការបំពុលព័ត៌មានជាច្រើនពីក្រុមអ្នក ប្រឆាំងក្បត់ជាតិនៅក្រៅស្រុក។ មនុស្សទូទៅចាត់ទុកថា ជាទង្វើក្បត់ជាតិ ប៉ុន្តែសម្រាប់ក្រុមប្រឆាំងនេះគឺជា ការស្នេហាជាតិទៅវិញដោយពួកគេបានបំភ្លៃថាអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានព្យួរហើយសម្តេចតេជោ ហ៊ុន សែន មិនត្រូវបានអាមេរិកអនុញ្ញាតឱ្យជាន់ទឹកដី ឬអាមេរិកវាស់ដីឱ្យដើរ និងមិនត្រូវបានគេស្វាគមន៍។ ប៉ុន្តែនេះគឺគ្រាន់តែជាការឃោសនាភូតកុហកបោកប្រាស់របស់ក្រុមជនក្បត់ជាតិប៉ុណ្ណោះ។
សម្តេចតេជោត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងជាតំណាងកម្ពុជាថ្លែងនៅក្នុងមហាសន្និបាត ហើយកម្ពុជាក៏បាន ដឹកនាំកិច្ចប្រជុំនៅក្នុងមហាសន្និបាតនោះដែរ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានកងសន្តិសុខការពារយ៉ាងល្អក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ។ ជាងនេះទៀតសម្តេចតេជោ ហ៊ុន សែន ត្រូវបានបងប្អូនប្រ ជាពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២០០០នាក់ ស្វាគមន៍យ៉ាងកក់ក្តៅបំផុតក្នុង នាមជាតិសាសន៍ដូចគ្នា។ មហាបាតុកម្មដ៏រប៉ះរប៉ោះរបស់ក្រុមប្រឆាំងដែលមានគ្នាចូលរួមមិនដល់៣០០នាក់ ផងធ្វើឡើងគ្រាន់តែបំពេញកិច្ច គ្មានប្រយោជន៍ និងគ្មានឥទ្ធិពលអ្វីបន្តិចឡើយ។
នេះគឺជាការចាញ់ក្នុងសមរភូមិគាំទ្រយ៉ាងអាម៉ាស់បំផុតរបស់ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា បន្ទាប់ពីចាញ់នៅប្រទេសអូស្ត្រាលី។ សម រង្ស៊ី ដឹងថា ខ្លួនមិនអាចរកមនុស្សមកចូលរួមមហាបាតុកម្មបានទេ ទើបប្រកាសដកខ្លួនមិនមកដឹកនាំផ្ទាល់ ប៉ុន្តែបែរជាដឹកនាំបាតុកម្មតាមទូរស័ព្ទ។ សម រង្ស៊ីពិតជាគង់ហ៊ាននៅ សតវត្សរ៍ទី២១ នេះមែន ហើយក៏ជាអ្នកនយោបាយកំសាក កំប៉ុងជើងធូបដែរ។
ក្រុមប្រឆាំងបានចាញ់យ៉ាងឆ្ងាយនៅគ្រប់សមរភូមិទាំងអស់ទាំងការទូត នយោបាយ និងកម្លាំងគាំទ្រ។ ក្រុមប្រឆាំងក្រៅច្បាប់គួរទទួលស្គាល់ការពិតថា ខ្លួនគ្មានការគាំទ្រដូចដែលតែងតែបំប៉ោងទេ។ លទ្ធផលជាក់ស្តែងគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រសំឡេងឆ្នោត៧៧% នៃអ្នកទៅបោះឆ្នោតជិត៧លាននាក់ ហើយការស្ទង់មតិរៀបចំឡើងដោយអាស៊ីសេរី ពលរដ្ឋខ្មែរ៩១% បានទទួលស្គាល់រដ្ឋាភិបាលថ្មី។ បាតុកម្មនៅទីក្រុងញូយ៉កដែលក្រុម ប្រឆាំងហៅថាមហាបាតុកម្មមានមនុស្សមិនដល់ ៣០០ នាក់ផងចូលរួម ចំណែកបងប្អូនដែលអញ្ជើញមកគាំទ្រស្វាគមន៍សម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលមានរហូតប្រមាណ២០០០នាក់។
សរុបមកវិញ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៅបូរីញូយ៉ក ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងការជួបសំណេះសំណាលពន្យល់ ពីការពិតរបស់ កម្ពុជាដល់ពិភពលោកនិងបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹងថាកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាព ដែនដី និងជាដៃគូសន្ទនាស្មើភាព និងស្មើសិទ្ធិ។
ជ័យជម្នះដ៏មហាធំធេងនៅពេលនេះ បានធ្វើលើកមុខលើក មាត់លើកកិត្តិយសប្រជាជាតិខ្មែរនៅលើឆាកអន្តរជាតិ ហើយកាន់តែលើកកិត្តិយសដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរថែមទៀតផង។ ចំណែកក្រុមបំផ្លាញកម្ពុជាបានជួបនូវបរាជ័យដ៏ធ្ងន់ធ្ងរ ហើយបានបែកបាក់កម្លាំងជាពីររវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម។ ពួកគេគ្មាន តម្លៃអ្វីសម្រាប់ជាតិ និងប្រជាជនកម្ពុជាទៀតឡើយ។ មុននឹងសម្តេចអញ្ជើញទៅញូយ៉ក សម្តេចបានមានប្រសាសន៍ថាលាទៅបម្រើជាតិដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ ហើយថ្ងៃនេះសម្តេចតេ ជោ ហ៊ុន សែន បានវិលត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញដោយនាំមកនូវមហាជោគជ័យសម្រាប់ប្រជា ជាតិ និងប្រជាជនខ្មែរទាំងមូល។ នេះគឺជាជ័យជម្នះដ៏មានតម្លៃបំផុតរបស់ពលរដ្ឋខ្មែរ!!!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៨