(កណ្ដាល)៖ ពលករទើបចប់អណ្តតិពីប្រទេសកូរ៉េ ២រូប និងពលករកាន់ប្រភេទវីសាជំនាញ កំពុងបំពេញការងារនៅប្រទេសកូរ៉េ ២រូបផ្សេងទៀត បានសហការគ្នាបោះទុនសរុបជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ ដើម្បីទិញដីនៅតំបន់ ជាយក្រុងភ្នំពេញ រួចចាប់ផ្តើមពុះជាដីឡូតិ៍តូចៗ លក់ជូនមហាជនទូទៅ ហើយគោលបំណងទន្ទឹមនឹងនេះ ពួកគាត់គ្រោងនឹងបង្កើតជាហ៊ុនអចលនទ្រព្យឈ្មោះ ក្រុមហ៊ុន «ភូមិឋានសួស្តី»។

ស្ថាបនិកក្រុមហ៊ុនភូមិឋានសួស្តី ទាំង ៤រូបនេះ រួមមាន
• លោកសុខ សៀងឌី និង លោកសេង គឹមឡែន ជាពលករកាន់វីសាជំនាញ កំពុងធ្វើការនៅ
ប្រទេសកូរ៉េ។
• លោក វ៉ាន់ សុខហេង និងលោក កេត វុធដុង ជាអតីតពលករស្របច្បាប់ ធ្លាប់បានបំពេញការងារនៅប្រទេសកូរ៉េ
គោលបំណង ក្នុងការបង្កើតក្រុមហ៊ុនភូមិឋានសួស្តី។
• ដោយមានប្រវត្តិតស៊ូ ជាពលករនៅប្រទេសកូរ៉េ និងចង់បម្លែងខ្លួនពីពលករទៅជាសហគ្រិន
• មើលឃើញពីសក្តានុពលវិស័យអចលនទ្រព្យ កំពុងមានសន្ទុះកើនឡើង និងជាពិសេស ការពុះដីឡូតិ៍នៅតំបន់ជាយក្រុងមានការរីកចំរើនលឿន និងតម្រូវការខ្ពស់
• ចង់បង្ហាញដល់ពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀត ឲ្យយល់ដឹងពីរបៀបទិញដីទុកសម្រាប់ជាតម្រូវការផ្ទាល់ខ្លួនទៅថ្ងៃអនាគត ឬលក់ដូរយកចំណេញដោយមានសុវត្ថិភាព។
• ការទិញដីទុក គឺជាវិធីសន្សំលុយតិចតួច តែទទួលបានភាគលាភធំយ៉ាងពិតប្រាកដ និងជាវិធីជៀសវាងយកប្រាក់ដែលខ្លួនមាន ទៅប្រកបមុខរបរផ្សេងទៀត ដែលខ្លួនពុំទាន់មានបទពិសោធន៍ និងមានការប្រកួតប្រជែងច្រើន រហូតឈានទៅធ្វើឲ្យយើងខាតបង់ថវិកានោះ នៅថ្ងៃណាមួយ។

- ក្រៅពីការទិញ-លក់ដីនេះ នៅពេលអនាគតក្រុមហ៊ុនភូមិឋានសួស្តី នឹងផ្តោតទៅលើការសាងសង់លំនៅឋាន បុរី ខុនដូ សម្រាប់ឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់អតិថិជន។
- ជំហានបន្ទាប់ ក្រុមហ៊ុនភូមិឋានសួស្តី ក៏ចង់នាំយកផលិតផលកសិកម្មក្នុងស្រុករបស់កម្ពុជា ទៅលក់នៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗផងដែរ។
​- ក្រុមហ៊ុនភូមិឋានសួស្តី ស្វែងរកទីតាំងដីល្អៗដែលមានសក្តានុពល ហើយផ្តល់ទំនុកចិត្តដល់អតិថិជន។
- ចែករំលែកបទពិសោធន៍ និងការសន្សំប្រាក់ក្នុងនាមពលករឆ្លងដែន។
- ពួកយើងបង្កើតជាក្រុមហ៊ុនថ្មីនេះឡើង ដើម្បីជាកន្លែងបងប្អូនពលករយើងងាយស្រួល ក្នុងការចូលរួមដាក់ទុនវិនិយោគតិចៗ (ដូចជាការសន្សំប្រាក់ផ្ទាល់ខ្លួន) ប៉ុន្តែវានឹងទទួលបានប្រាក់ចំណេញច្រើន។
- ក្រុមហ៊ុនរបស់យើងមិនផ្តោតតែលើពលករនៅកូរ៉េប៉ុណ្ណោះទេ គឺយើងផ្តោតទៅលើបណ្តាប្រទេសផ្សេងៗទៀត រួមទាំងបងប្អូនកម្មកររោងចក្រ និងបងប្អូនខ្មែរយើងដែលមានប្រាក់បៀរវត្សន៍ប្រចាំខែចាប់ពី ១០០ដុល្លារឡើងក៏អាចមានឱកាសទិញដីក្នុងគម្រោងបានដែរ។ ​ពួកគេក៏អាចវិនិយោគ និងទិញដីទុកលក់ចំនេញ ចំពោះបងប្អូនដែលមានបទពិសោធយល់ដឹងក្តី និងមិនមានបទពិសោធក្តីអាចមានឱកាសរៀនសូត្រពីវិស័យនេះបានផងដែរ។
- ផ្តល់ជាទីតាំង ឬភូមិស្ថានមានទីតាំងនៅក្បែរៗទីក្រុងដោយស្របច្បាប់ សម្រាប់បងប្អូនពលកររបស់យើងដែលពួកគាត់ត្រឡប់ពីបំពេញការងារនៅឯបរទេសទាំងនោះ មានដីធ្លីសម្រាប់សាងសង់លំនៅឋានតាមបំណងប្រាថ្នារបស់ពួកគាត់។

​- ស្ថាបនិកទាំង ៤រូបនេះ មានវ័យខុសគ្នា មានភូមិកំណើតផ្សេងៗគ្នា កម្រិតវប្បធម៌ខុសគ្នា ការងារ ផ្សេងគ្នា ប៉ុន្តែពួកគាត់មានឈាមជ័រជាខ្មែរតែមួយ និងមានគោលបំណងដូចគ្នា គឺចង់មានក្រុមគ្រួសាររស់ដោយសុខសាន្តក្រោមដំបូលផ្ទះដែលកើតចេញពីកម្លាំងញើសឈាមរបស់ខ្លួនពិតៗ
-ពួកគាត់ទាំង ៤រូប មិនធ្លាប់ស្គាល់គ្នាពីមុនមកទេ ដោយសារជីវភាពទើបពួកគាត់សម្រេចចិត្ត ទៅធ្វើការនៅប្រទេសកូរ៉េ ហើយស្គាល់គ្នារាប់អានក្នុងនាមជនរួមជាតិតែមួយនៅទីនោះ(ប្រទេសកូរ៉េ)
-ជាចៃដន្យ ក្នុងចំណោមស្ថាបនិកទាំង ៤នាក់នោះ មានពួកគាត់ខ្លះទទួលបានបទពិសោធន៍ផ្នែកអចលនទ្រព្យខ្លះៗ ដោយសារមានក្រុមហ៊ុនអចនទ្រព្យនៅកម្ពុជាធ្លាប់ ទាក់ទងឲ្យពួកគាត់ធ្វើជាបុគ្គលិកលក់ដីឲ្យពួកគេ។ តាមរយៈកិច្ចការលក់ដីឲ្យគេនេះ ពួកគាត់ទទួលបានប្រាក់កម្រៃគួរសម និងឃើញមានឱកាសច្រើន ទើបធ្វើឲ្យពួកគាត់មានគំនិតចង់រកស៊ីផ្នែកនេះ(អចលនទ្រព្យ។ ទន្ទឹមពេលដែលជួយបំពេញការងារទាំងនេះ ពួកគាត់បានសន្សំលុយពីធ្វើការ(ពលករនៅកូរ៉េ) និង រួមជាមួយចំណូលពីកម្រៃនៃការងារលក់អនទ្រព្យឲ្យក្រុមហ៊ុននៅខ្មែរផង ពួកគាត់ក៏បានឆ្លៀតទិញដីក្នុងគម្រោងរបស់គេទុកប្រហែលពីរទៅបីឆ្នាំចុងក្រោយនេះ តម្លៃដីដែលគាត់បានទិញដោយប្រាក់សន្សំនោះបានកើនឡើងលឿនហួសពីការស្មាន ហើយពួកគាត់សម្រេចចិត្តលក់ដីនោះខ្លះធ្វើជាដើមទុនបន្ថែម។ ចាប់ពីពេលនោះមកពួកគាត់សម្រេចចិត្តទិញដីទុក ជាពិសេសដីនៅតំបន់ជាយក្រុងព្រោះវាមានសក្តានុពលខ្លាំង និងលក់វិញបានក្នុងតម្លៃខ្ពស់ចំណេញច្រើន។
ពួកគាត់យល់ឃើញថា សម្រាប់ពលករកូរ៉េ ១អណ្តតិមានរយៈពេល ៤ឆ្នាំ ១០ខែ ប្រាក់ខែដែលសន្សំបាន ត្រូវមានទិសដៅច្បាស់លាស់ និងមិនត្រូវយកទៅវិនិយោគចំពោះរបរណា ដែលយើងមិនច្បាស់លាស់។

ក្នុងមួយអណ្តតិនៃការធ្វើការនៅប្រទេសកូរ៉េ ពលករម្នាក់ៗអាចសន្សំប្រាក់បានពី ៤ទៅ ៦ម៉ឺន ដុល្លារ តែ ប៉ុណ្ណោះ។ ប៉ុន្តែ បើពួកគាត់យកប្រាក់ទាំងនោះ ទៅធ្វើការវិនិយោគលើដីធ្លី នៅជាយក្រុងជាមួយពួកយើង នោះតម្លៃដីនិងមានការកើនឡើងទ្វេរដង ឬប្រហាក់ប្រហែល និងការសន្សំប្រាក់បានពីចន្លោះពី១០ ទៅ១៥ម៉ឺនដុល្លារយ៉ាងតិច។ សម្រាប់ស្ថាបនិកទាំង ៤រូប ក៏ត្រូវសិក្សាពីគម្រោងនីមួយៗឲ្យបានច្បាស់លាស់ផងដែរ មុននឹងធ្វើការសម្រេចចិត្តទិញដើម្បីជៀសវាងការចាញ់បោកគេដោយប្រកាណាមួយ។

សូមបញ្ជាក់ថា ចំពោះទុនដែលបើកក្រុមហ៊ុននៅពេលនេះ គឺពួកគេបានមកពីការសន្សំប្រាក់ខែ ដែលធ្វើការជាពលករនៅប្រកូរ៉េផង និងបានមកពីការលក់ដី ដែលបានទិញទុកក្នុងគម្រោង កាលពីមិនទាន់ចប់អណ្តតិ និងការួមគ្នាបណ្តាក់ទុនពីពលករនៅប្រទេសកូរ៉េ ដែលស្រលាញ់វិស័យអចលនទ្រព្យនេះ
ដូចគ្នា។

មូលហេតុដែលជ្រើសយកទីតំាង នៅតាមជាយក្រុងបែបនេះ គឺយើងពិនិត្យឃើញថា ជាទីតាំងដែលមានសក្តានុពលខ្លាំង និងតំបន់ដែលត្រៀមនឹងអភិវឌ្ឃន៍ ជិតផ្លូវជាតិ មានប្រព័ន្ធភ្លើងចូលដល់ និងមានគម្រោងអភិវឌ្ឃន៍ធំៗជាច្រើន។ បន្ទាប់ពីបញ្ចប់ការលក់គម្រោងទីមួយ ដែលនិងសម្ពោធក្នុងថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០១៨នេះ ពួកយើង និងមានបើកលក់គម្រោងជាបន្តបន្ទាប់៕