(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងសហការី នាថ្ងៃទៅ៣០ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព។
ឧបនាយករដ្ឋមន្ត្រី ហោណាំហុង សូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់លោក នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕