(ភ្នំពេញ)៖ ការជួញដូរឧបករណ៍និស្សន្ទ កំពុងតែទទួលការគាំទ្រច្រើន នៅជុំវិញសកលលោក ដោយសារតែភាពសម្បូរបែប នៃផលិតផលជួញដូរ និងឱកាសវិនិយោគដ៏ច្រើន។ សម្រាប់ប្រទេសជាច្រើនលើសាកលលោករួមមាន៖ សហរដ្ឋអាមេរិក, អង់គ្លេស, ជប៉ុន, អូស្រ្តាលី និងកាណាដា បានចាត់ទុកការជួញដូរឧបករណ៍និស្សន្ទ ជារឿងសំខាន់ និងយូរអង្វែងមកហើយ។
ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជា ការជួញដូរលើឧបករណ៍និស្សន្ទនេះ ពុំទទួលបានការរីកចម្រើន ដូចបណ្ដាប្រទេសដទៃទៀតឡើយ ព្រោះវិស័យនេះនៅថ្មី សម្រាប់វិនិយោគិនកម្ពុជា ដោយសារកត្តានេះទើបក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមប្តេជ្ញា ក្នុងការផ្តល់ការអប់រំ និងគន្លឹះសំខាន់ៗដល់សាធារណជន លើការចែករំលែកបទពិសោធន៍លើវិស័យជួញដូរឧបករណ៍និស្សន្ទនេះ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេអាចប្រើប្រាស់ ចំណេះដឹងបានល្អប្រសើរលើការវិនិយោគ។
ជាក់ស្ដែងក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗគ្នាជាបន្តបន្ទាប់។ក្រុមហ៊ុន បានរៀបចំសិក្ខាសាលាមួយស្ដីពី «វិធីទាញយកប្រាក់ចំណូលពីការជួញដូរឧបករណ៍និស្សន្ទដោយ មិនចាំបាច់មានបទពិសោធន៍» ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
សិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនចំនួន២រូបរួមមាន៖ លោកបណ្ឌិត ម៉ម សារិទ្ធ សាស្ត្រាចារ្យសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ឌន ដាវីឌ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
លោកបណ្ឌិត ម៉ម សារិទ្ធ បានបកស្រាយជូនសិក្ខាកាមយ៉ាងក្បោះក្បាយ លើទស្សនៈវិស័យហិរញ្ញវត្ថុក៏ដូចជាការអនុវត្ត និងទ្រឹស្ដីសេដ្ឋកិច្ចសំខាន់ៗ។ លោកបានបញ្ជាក់ ពីឥទ្ធិពលនៃមីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ចលើបម្រែបម្រួល នៃទីផ្សារហិរញ្ញវត្ថុ ជាពិសេសទីផ្សារឧបករណ៍និស្សន្ទដែលផ្ដល់ ឲ្យសិក្ខាកាមនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់វិភាគព័ត៌មាន និងចរន្តសេដ្ឋកិច្ច។
ក្នុងនោះលោក ឌន ដាវីឌ បានពន្យល់លម្អិតពាក់ពន្ធការជួញដូរឧបករណ៍និស្សន្ទថា ការជួយដូរឧបករណ៍និស្សន្ទមិនពិបាកខ្លាំងនោះទេ ប្រសិនបើយើងហ៊ានសាក់ល្បង នោះវានឹងផ្ដល់ផលល្អប្រសើរដល់វិនិយោគិ ននៅពេលដែលពួកគាត់ចេះប្រើប្រាស់ ចំណេះដឹងវិនិយោគ និងត្រូវបានគាំទ្រដោយអ្នកប្រឹក្សាដែលមានវិជ្ជាជីវៈពិតប្រាកដ៕