(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣១នាក់ បានស្លាប់ និង៣៣២នាក់ផ្សេងទៀតរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា នៅក្នុងខែកញ្ញា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៥០លើក ស្លាប់មនុស្ស១៣១នាក់ របួសធ្ងន់២៥១នាក់ និង៨១នាក់របួសស្រាល។ មូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ បើកល្បឿនលឿន៩៧លើក មិនគោរពសិទ្ធិ ៥០លើក មិនប្រកាសន់ស្តាំ៣៣លើក បត់គ្រោះថ្នាក់ ២៧លើក ប្រជែង២៤លើក ស្រវឹង១១លើក កត្តាយានយន្ត៦លើក និងងងុយដេក២លើក៕