Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីញូវយ៉ក ត្រឡប់មកកម្ពុជាវិញហើយ

30-09-2018 20:14

(ញូវយ៉ក, អាមេរិក)៖ អ្នករាយការណ៍ព័ត៌មានជាន់ខ្ពស់របស់អង្គភាពព័ត៌មាន Fresh News បានរាយការណ៍ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកមកថា នៅវេលាម៉ោងប្រមាណ ៨៖៥៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវម៉ោងប្រមាណ ៧៖៥៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញហើយ។

តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូនឹងហោះមកដល់កម្ពុជានៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ដំណើរអញ្ជើញទៅកាន់ទឹកដីសហរដ្ឋអាមេរិករបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានគេមើលឃើញថា ជាការលើកកិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិនៅលើឆាកអន្តរជាតិ។

ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានគេចាត់ទុកជាដំណើរមួយដែលនាំមកនូវកិត្តិយស និងមោទនភាពខ្ពស់មួយសម្រាប់ជាតិកម្ពុជាទាំងមូលផងដែរ៕