(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,០២៦គ្រឿង រកឃើញល្មើសច្បាប់ ១,១១៩គ្រឿង (ម៉ូតូ៩០%) អប់រំ១៤៩គ្រឿង និងផាកពិន័យ៩៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៦៨៩គ្រឿង, អប់រំ១០៥គ្រឿង និងផាកពិន័យ២៦៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៤,៥៨០គ្រឿង រកឃើញយានយន្តល្មើស ២២,៨៣២ (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៧,០៦៩ និងផាកពិន័យ១៥,៧៦៣គ្រឿង៕