(ភ្នំពេញ)៖ ក្នុងនាមជាប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការសោកស្តាយ និងអារម្មណ៍ក្តុកក្តួលក្រៀមក្រំឥតឧបមាចំពោះមរណភាពរបស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា។
ក្នុងលិខិតចូលរួមរំលែកទុក្ខផ្ញើជូនលោកស្រី មាឃ ឡាញ់ ភរិយាសពលោក នៃ ប៉េណា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកមរណភាពរបស់លោក នៃ ប៉េណា គឺជាការបាត់បង់វីរជនដ៏ឧត្តុងឧត្តម និងជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលបានយកកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងចូលរួមចលនាតស៊ូរំដោះប្រទេសជាតិ និងបម្រើជាតិមាតុភូមិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា លោក នៃ ប៉េណា បានទទួលបានមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ៕