(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំឲ្យពង្រឹងគុណភាពផលិផលទេសចរណ៍ឲ្យបានល្អប្រសើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០១៨ខាងមុខ។

តាមសារាចរណែនាំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា គ្រប់មន្ទីររាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃនីមួយៗ និងបូកសរុបស្ថិតិភ្ញៀវទេសចរទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ នាឱកាសបុណ្យភ្ជុំបិណ្ឌទាំង៣ថ្ងៃ ហើយផ្ញើរបាយការណ៍មក ទីស្តីការក្រសួងទេសចរណ៍ បានឆាប់រហ័សដើម្បីបូកសរុបលទ្ធផលជូនរាជរដ្ឋាភិបាល៕

ព័ត៌មានលម្អិតសូមសារាចរណែនាំខាងក្រោមនេះ៖