(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើបចង្កូតស្តាំ គ្មានពន្ធ២គ្រឿង ម៉ាក Toyota Vellefire ឆ្នាំ២០១៥ និងឆ្នាំ២០១៧នៅភូមិសាស្រ្ត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕