(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមលើកយកគតិបណ្ឌិតចំនួន ១០ ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានសម្រាប់សប្ដាហ៍ថ្មី ក្រោយពីសប្ដាហ៍ចាស់ៗ និងគិតបណ្ឌិតល្អៗបានកន្លងផុតទៅជាបន្តបន្ទាប់ ពិសេសក្នុងសប្ដាហ៍ថ្មីនេះ យើងខ្ញុំក៏បង្ហាញនូវសុភាសិតខ្មែរមួយឃ្លាដ៏មានអត្ថន័យផងដែរ ដែលផ្ដល់នូវការលើកទឹកចិត្តដល់អ្នកដែលជួបបញ្ហាពិបាកអស់សង្ឃឹម ឱ្យចេះផ្លាស់ប្ដូរខ្លួនឯងប្រើប្រាជ្ញាដោះស្រាយបញ្ហា និងបង្កើតរឿងល្អៗឡើងវិញ។
គតិបណ្ឌិតទាំងនោះ រួមមាន៖
១៖ ការដឹកនាំប្រជាពលរដ្ឋប្រកបដោយគុណធម៌ គឺជាការដឹកនាំប្រកបដោយសុភមង្គល។ ព្រះសម្មាសម្ពុទ្ធ
២៖ វាសនាស្ថិតលើទេវតា ប្រាជ្ញាស្ថិតលើមនុស្ស។ នេះហើយជាសុភាសិតខ្មែរ ដែលយើងចង់បង្ហាញ។
៣៖ មិនថាអ្នកធ្លាប់មានអតីតឈឺចាប់យ៉ាងណានោះទេ អ្នកក៏អាចចាប់ផ្ដើមធ្វើរឿងថ្មីយ៉ាងមានន័យជានិច្ច សុំត្រឹមចេះបំភ្លេចរឿងមិនល្អកន្លងមក។ Alfied Bernhard Nobel.
៤៖ នៅលើភ្នំមានស្មៅ នៅលើមេឃមានមេឃ នៅលើមនុស្សមានកំពូលមនុស្ស ដូច្នេះសូមកុំមើលស្រាលអ្វីៗទាំងអស់។ ជូ កឺលាង
៥៖ កិត្តិយសកើតចេញពីអំពើសុចរិត។ គួន អ៉ី
៦៖ រដ្ឋាភិបាលភិបាលប្រៀបដូចជាទូក ប្រជារាស្ត្រប្រៀបដូចជាទឹក ទឹកអាចបណ្ដែតទូក ហើយក៏អាចពន្លិចទូកបានដែរ។ ខុង ជឺ
៧៖ នៅពេលដែលអ្នកក្រោមបង្គាប់មិននិយាយបញ្ហារបស់គេជាមួយអ្នក មានន័យថាពួកគេមិននៅក្រោមបង្គាប់បញ្ជាអ្នកទៀតទេ។ ឧត្តមសេនីយ៍អាមេរិក Colin Powell.
៨៖ ចរិតល្អមិនមែនបង្កើតបានត្រឹមមួយអាទិត្យ ឬមួយខែនោះទេ។ សូក្រាត
៩៖ អាថ៌កំបាំងនៃភាពជោគជ័យ គឺស្ថិតលើការចេះរៀបចំអ្វីដែលមិនច្បាស់លាស់ ឱ្យទៅជាច្បាស់លាស់។ Marcus Aurelius.
១០៖ នៅពេលដែលនរណាម្នាក់ធ្វើខុស កុំអាលរិះគន់ ឬស្ដីបន្ទោសគេ ព្រោះបើយើងស្ថិតក្នុងកាលៈទេសៈដូចគ្នានោះ យើងក៏ដូចជាគេដែរ។ Dale Carnegie៕