(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាតំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ស សុខា ដែលជារដ្ឋលេខាធិការ ចូលរួមដឹកនាំប្រារព្ធទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព ក្រោមប្រធានបទ «ជិះកង់ ដើម្បីសុខភាព» ជាមួយអនុវិស័យកីឡា និងកីឡាករ-កីឡាការិនី ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយ។
លោក ស សុខា បានអំពាវនាវឲ្យពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិតទាំងអស់ ចូលរួមលេងកីឡាដើម្បីសុខភាពល្អ៕