ប្រធានរដ្ឋសភាសម្តែងការសោកស្តាយ ចំពោះមរណភាពរបស់អនុប្រធានទី១ព្រឹទ្ធសភា
30-09-2018 12:03
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាកម្ពុជាសម្តេចពញាចក្រី ហេង សំរិន បានសម្តែងក្តីរន្ធត់ និងសោកស្តាយក្រៃលែងចំពោះមរណភាពរបស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខផ្ញើជូនភរិយាសពលោក នៃ ប៉េណា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន បានហៅមរណភាពរបស់លោក នៃ ប៉េណា គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេ និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥរស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការបម្រើជាតិ មាតុភូមិគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា លោក នៃ ប៉េណា បានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ៕