(ភ្នំពេញ)៖ ភោជនីយដ្ឋានស៊ុប Little Sheep Hot Pot បានប្រកាសបើកសាខាទី៣ របស់ខ្លួនមួយទៀតហើយ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង (២៤៥) ទល់មុខសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារ Intercontinental)កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ រួមជាមួយនឹងការផ្ដល់ Promotion ពិសេសៗជាច្រើន។
បើតាមការឲ្យដឹងពីតំណាងហាង Little Sheep Hot Pot ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «ដើម្បីអបអរឱកាសបើកសម្ពោធសាខាថ្មីនេះ យើងមានប្រូម៉ូសិនពិសេស ចុះតម្លៃ ២០% ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ Little Sheep Hot Pot កន្លងមក ហើយក៏ចង់លើកទឹកចិត្តអតិថិជនថ្មីៗ ឲ្យមកភ្លក់សាករសជាតិស៊ុបសាច់ចៀម ដ៏ឈ្ងុញឆ្ងាញ់នៅហាងយើងដែរ»។
លោកបានបន្ថែមទៀតថា ក្រៅពីនេះ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ធំជាច្រើនទៀត ដោយគ្រាន់តែចំណាយត្រឹមតែ ២០ដុល្លារ នៅ Little Sheep Hot Pot ទាំងបីសាខានេះ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ដូចជា៖ ឈ្នះរថយន្ត Mazda២ សេរ៊ី២០១៩, ឈ្នះម៉ូតូ Kawasaki z១២៥ និងរង្វាន់ជាច្រើនផ្សេងទៀត។
ភោជនីយដ្ឋានស៊ុប Little Sheep Hot Pot បើកដំបូងក្នុងឆ្នាំ១៩៩៩ ប្រទេសម៉ុងហ្គោលី ក្រោយមកបានក្លាយជាសម្ព័ន្ធអាជីវកម្ម ហាងអាហារល្បីឈ្មោះជាអន្តរជាតិមួយ ដែលមានហាងច្រើនជាង ៣០០កន្លែងជុំវិញពិភពលោកដូចជា៖ ប្រទេសចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ អាមេរិក ជប៉ុន កាណាដា និង នៅកម្ពុជា ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group co.,ltd។
លក្ខណៈពិសេសលេចធ្លោប្លែកគេរបស់ ស៊ុប Little Sheep Hot Pot ដែលមានប្រវត្តិយូរឆ្នាំពីម៉ុងហ្គោលីនេះ គឺរសជាតិទឹកស៊ុបឆ្ងាញ់គ្មានពីរ មានច្រើនជម្រើស ចម្អិនពីគ្រឿងផ្សំល្អចំពោះសុខភាព អមដោយទឹកជ្រលក់ច្រើនមុខសម្បូរបែប អាចលាយបានដោយខ្លួនឯង តាមចំណូលចិត្តទៀតផង ពិសេសបំផុតនោះ គឺសាច់ចៀមយកមកពីប្រទេសម៉ុងហ្គោលីដោយផ្ទាល់ ដែលជាតំបន់ល្បីថា ចិញ្ចឹមចៀមបានល្អបំផុតលើលោក។
សូមបញ្ជាក់ថា បច្ចុប្បន្ន Little Sheep Hot Pot មាន៣ទីតាំងនៅភ្នំពេញ រួមមាន ទីតាំងទី១៖ ផ្លូវលេខ៥០ រុក្ខវិថីសម្តេចប៉ាន (២១៤), រាជធានីភ្នំពេញ 023 989 898 ទីតាំងទី២៖ ក្នុងផ្សារទំនើប AEON SENSOK ជាន់ទី២ 023 922 233/ 095 666 313 ទីតាំងទី៣៖ មហាវិថី ម៉ៅសេទុង (២៤៥) ទល់មុខសណ្ឋាគារ The Great Duke 024 911 111/ 095 333 540៕