(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ រួមនិងអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី និងលោកឧកញ៉ា លឹម ហេង នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាទៅកាន់បិណ្ឌនៅវត្តចំនួនពីរក្នុងស្រុកអន្លង់វែង គឺវត្តធម្មារាម ស្រះឈូក និងវត្តជ័យទឹកជុំ។
ក្នុងពេលអញ្ជើញកាន់បិណ្ឌលោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រគេនបច្ច័យ និងចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធដល់ជីដូនជីតា និងបុព្វការីជន ជាពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធរបស់វីរជនខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាមាតុភូមិក្នុងពេលជាតិធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាម។
ក្នុងកាសនោះ លោក គន់ គីម ក៏បានជួបសំណេះសំណាលជាមួយលោកយាយ លោកតា និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ហើយក៏បានអរគុណដល់ពួកគាត់ ដែលបានចូលរួមបោះឆ្នោត ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីនាំមកនូវការអភិវឌ្ឍ និងសុខសន្តិភាព៕