(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ចិនបាញ់បង្ហោះផ្កាយរណប Centispace-1-s1 នៅលើគ្រាប់រ៉ុក្គែត Kuaizhou ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេស។
២៖ ចំនួនមនុស្សស្លាប់កើនដល់៣៨៤នាក់ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ និងរលកយក្សស៊ូណាមិ នៅប្រទេសឥណ្ឌូណេស៊ី។
៣៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំស្តីពីបញ្ហានៅឧបទ្វីបកូរ៉េ។
៤៖ ព្យុះទីហ្វុងកំណាច Trami ចាប់ផ្តើមបោកសង្គ្រប់លើដែនដីជប៉ុនបណ្តើរៗ និងបណ្តាលឲ្យមនុស្សយ៉ាងតិច៩នាក់រងរបួស។
៥៖ បណ្តាញសង្គមយក្ស Facebook ត្រូវក្រុម Hackers វាយលុកជាថ្មី និងអាចលួចទិន្នន័យអ្នកប្រើប្រាស់ជិត៥០លាននាក់។
៦៖ ប្រទេសស៊ីរី ប្រកាសបើកច្រកព្រំដែនដ៏សំខាន់ឡើងវិញ ជាមួយប្រទេសហ្សង់ដានី។
៧៖ ទើបតែលេចមុខក្តៅៗ យន្តហោះបំបាំងកាយអាមេរិក F-35B ធ្លាក់ឆេះខ្ទេច ដែលស្មើនឹងការខាតបង់លុយ១១៥លានដុល្លារ។