(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់ ឯកឧត្ដម នៃ ប៉េណា អនុប្រធានទី ១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣:០០ នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ។
ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្ដម នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕