(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៧,៨០២គ្រឿង រកឃើញល្មើសច្បាប់ ១,៦៨៤គ្រឿង (ម៉ូតូ៨៨%) អប់រំ៣៣០គ្រឿង និងផាកពិន័យ១៣៥៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៤,២៦៣គ្រឿង, អប់រំ២៦៩គ្រឿង និងផាកពិន័យ៥៤៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៩ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០០,៥៥៤គ្រឿង រកឃើញយានយន្តល្មើស ២១,៧១៣គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៦,៩២០ និងផាកពិន័យ១៤,៧៩៣គ្រឿង៕