(ភ្នំពេញ)៖ ដើម្បីបំពេញនូវតំរូវការរបស់អតិថិជនកម្ពុជា ទៅតាមសម័យកាលដ៏ទំនើបនាពេលបច្ចុប្បន្ននេះ ផ្សារទំនើប វ័ង វ័ង ដែលជាផ្សារទំនើបមួយដ៏ធំ ដែលបាននាំចូលនូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃទំាងនៅក្នុង និងក្រៅស្រុក ពិសេសជាមួយនិងចំណីអាហារជាច្រើនផ្សេងទៀត បានបើកដំណើរការហើយនៅកម្ពុជា។

ពិសេស ផ្សារទំនើបមួយនេះ បានស្ថិតនៅលើទីតាំងដ៏ល្អផងដែរនៅរាជធានីភ្នំពេញ គឺនៅផ្លូវ ២៧១(ចំការដូង) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំងាយ២០០ម៉ែត្រ ពីច្រមុះជ្រូកស្ទឹងមានជ័យ ហើយដែលបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

ផ្សារទំនើប វ័ង វ័ង បើកបម្រើអតិថិជន ចាប់ពីម៉ោង៨ព្រឹក ដល់៩យប់ ហើយគ្រប់សម្ភារៈ ផលិតផល ចំណីអាហារ គឺប្រកបដោយគុណភាពខ្ពស់១០០% ដូចនឹងនៅក្រៅប្រទេសតែម្ដង សម្រាប់តម្លៃគឺកាន់តែពិសេសល្អគ្មានពីរ ។នេះជាភាពងាយស្រួលសម្រាប់បងប្អូនប្រជាជាពលរដ្ឋយើង ទទួលបានឱកាសចំណេញច្រើន ទាំងគុណភាព សម្រាប់សុខភាព រស់នៅប្រចាំថ្ងៃ និងតម្លៃសមរម្យ មិនពិបាកធ្វើដំណើរទៅក្រៅប្រទេស ។

ការបើកសម្ពោធនូវផ្សារទំនើប វ័ង វ័ងនេះ នឹងបានបំពេញនូវតំរូវការចាំបាប់ គ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់របស់ប្រជាជនខ្មែរ ស្របពេលដែល សេដ្ឋកិច្ចនៅប្រទេសកម្ពុជា មានការរីកចម្រើន។

ផ្សារទំនើប វ័ង វ័ង នឹងបំពេញតំរូវការដែលលោកអ្នកចង់បានជាប្រចាំថ្ងៃ គ្រប់ប្រភេទ ដែលមិនធ្លាប់មានពីមុនមក!

ព័ត៌មានលម្អិត​ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 093 770 066/ 012 215 962 ៕
ហ្វេកប៊ុកផេក https://www.facebook.com/wangwangsupermarket/