Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យលេបត្របាក់ផ្ទះ មួយខ្នងទាំងស្រុង នៅខណ្ឌដង្កោ

29-09-2018 15:10

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយ បានឆាបឆេះលំនៅស្ថានប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លំនៅស្ថានដែលអគ្គិភ័យឆាបឆេះ មានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី។ ក្នុងហេតុការឆេះនោះដែរ បានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះទាំងស្រុង រួមជាមួយម៉ូតូ សេ១២៥មួយគ្រឿងផងដែរ។

ជុំវិញករណីនេះ គេបានឃើញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានចុះទៅទីតាំងកើតហេតុ ប៉ុន្តែបាញ់ទឹកបានតែ១គ្រឿងប៉ុណ្ណោះ ដោយសារតែស្ថានភាពនៃការឆាបឆេះ រលត់ទៅវិញទាំងស្រុង។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ទីតាំងមានឈ្មោះ សៅ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាជាងដែក៕