(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ស្រី ហ៊ាញ រួមជាមួយឧត្តមសេនីយ៍ស្នងការ, ស្នងការរង, មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត, និងពុទ្ធបរិស័ទចំណុះជើងវត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញកាន់បិណ្ឌទី៥ ស្ថិតនៅវត្តអង្គស្វាយ ហៅវត្តស្វាយរំពារ ស្ថិតនៅភូមិកក់ និងវត្តពោធិ៍ទន្ទឹម ហៅវត្តកក់ ស្ថិតនៅភូមិអង្ក្រង ក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌនោះ នាយឧត្តមសេនីយ៍ និងលោកស្រី បានវេរចង្ហាន់ និងទេយ្យវត្ថុប្រគេនបច្ច័យក្នុងមួយវត្តចំនួន ២,០០០,០០០រៀល និងជូនតាជី-យាយជី ក្នុងម្នាក់ៗចំនួន ២០,០០០រៀល។ ក្រៅពីនោះជូនដល់កម្លាំងសមត្ថកិច្ចការពារសន្តិសុខ ប្រជាការពារចំនួន៥០០,០០០រៀល, នគរបាល៥០០,០០០រៀល, កងរាជអាវុធហត្ថ ៥០០,០០០រៀល, និងកុមារា-កុមារីក្នុងម្នាក់ៗចំនួន ៥,០០០រៀលផងដែរ៕