ព្រឹទ្ធសភា ចេញសេចក្តីជូនដំណឹងអំពីមរណភាពរបស់ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា (Video inside)
29-09-2018 14:49
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ អគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់អំពីមរណភាពរបស់ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកបានទទួលមរណភាព នៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។
សពរបស់លោក នៃ ប៉េណា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី។