(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក នឹម ថូត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកថ្មគោល និងសហការីទាំងអស់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី៥ នៅវត្តនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ដោយមានពុទ្ធបរិស័ទ្ធជិតឆ្ងាយចំណុះជើងវត្ត ចូលរួមជាច្រើននាក់ផងដែរ។

លោក នឹម ថូត បានថ្លែងថា ទៅកាន់ព្រះសង្ឃ អាចារ្យគណកម្មការ តាជី យាយជី និងពុទ្ធបរិស័ទ្ធទាំងអស់ថា ក្នុងនាមក្រុមការងារគណប្ស ប្រជាជនកម្ពុជាចុះជួយស្រុកថ្មគោល ទាំងអស់ និងគណកម្មការអាចារយ្យវត្ត ពុទ្ធបរិស័ទ្ធចំនុះជើងវត្តទាំងអស់ ពិសេសក្រុមការងារក្នុងឃុំជ្រោយស្តៅ បានមូលមតិឯកភាពនាំគ្នាចូលរួមធ្វើពិធីកាន់បិណ្ឌវេណទី៥ នៅវត្តនៅវត្តនិគមក្រៅស្ថិតក្នុងភូមិនិគមក្រៅឃុំជ្រោយស្តៅស្រុកថ្មគោល។

លោក នឹម ថូត បានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូធា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្សារភ្ជាប់រវាងអាណាចក្រនិងពុទ្ធចក្ររហូតមកដោយមិនអាចខ្វះមួយណាបានឡើយ ហើយសាសនាព្រះពុទ្ធជាសាសនារបស់ផងនោះ ទើបវិស័យសាសនាមានការរីកចំរើនមានការគាំទ្រពីប្រជាពលរដ្ខផងដែរ។

ជាក់ស្តែងថ្ងៃនេះ យើងបាននាំគ្នាធ្វើបុណ្យរួមគ្នានេះឡើងនារដូវកាលបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ​។

ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋាន​ទៅកាន់បរលោក និង​ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង​ឲ្យបានទៅកាន់ភពកំណើតថ្មី ហើយសូមងាកក្រោយឲ្យពរជ័យមកជួយបីបាច់ថែរក្សា កូនចៅ ដែលកំពុងនៅរស់ឲ្យ មានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ​។

លោក នឹម ថូត បានថ្លែងអំណរគុណនិងជូនពរដល់ក្រុមការងារ លោកតា លោកយាយនិងពុទ្ធបរិស័ទ្ធទាំងអស់ដែលបានអញ្ជើញ មកចូលរួមធ្វើបុណ្យជាមួយគ្នានាពេលនេះ សូមជូនកុសលផលបុណ្យនេះបានស្មើៗគ្នា និងសូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន អាយុវែង ប្រកបការងារអ្វីសូមឲ្យបានដូចសេចក្តីប្រាថ្នារៀងៗខ្លួន៕