(ភ្នំពេញ)៖ កូនខ្មែរមួយរូប បានបង្ហាញស្នាដៃដោយបើកហាង មីស៊ុប បូករួមនឹងគំនិតច្នៃប្រឌិត ដែលធ្វើឲ្យបណ្ដាសាធារណជនជាតិ និងអន្ដរជាតិកំពុងចាប់អារម្មណ៍។
មីស៊ុប High School គឺជាឈ្មោះ ម៉ាកផលិតផលក្នុងស្រុក ដែលត្រូវបានកូនខ្មែរបង្កើតឡើង។ ម៉ាកក្នុងស្រុកនេះបង្កើតបានត្រឹមតែ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ តែបែរជាមានអ្នកចាប់អារម្មណ៍យ៉ាងច្រើន មិនតែប៉ុណ្ណោះមានអ្នកចរចារសុំទិញសិទ្ធិ ធ្វើអាជីវកម្មបន្ត (Franchise) ជាហូរហែ។
លោក ផន វីរៈបុត្រ ប្រធានគ្រប់គ្រង ហាងមីស៊ុប High School បានឲ្យដឹងថា មីស៊ុប High School នេះកំពុងមានការចាប់អារម្មណ៍ ពីសារធារណជនជាច្រើន ទោះបីទើបបើកដំណើរត្រឹមតែរយៈពេល៣ថ្ងៃក៏ដោយ។ លើសពីនេះទៅទៀត មានអ្នកសុំទិញ Franchise ប្រមាណ៤-៥នាក់រួចហើយ។
លោកបានន្ដទៀតថា កត្តាដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះគឺ នៅក្នុងហាងមីស៊ុប High School បានបំពាក់នូវពាក្យស្លោកខ្មែរ ព្រមទាំងរូបល្ខោនខោល, ក្រមាដែលវែងជាងគេ ដែលជាតំណាងឲ្យកម្ពុជាទាំងស្រុង ជាមួយនឹងអាហារដែលមានឱជារសឈ្ងុយឆ្ងាញផងនោះ។
លោកបន្ដថា «ការដាក់នូវពាក្យស្លោក រូបគំនូរល្ខោនខោលនេះ គឺខ្ញុំធ្វើដើម្បីឲ្យពលរដ្ឋខ្មែរទាំងអស់ចង់ចាំនូវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ លើសពីនេះក៏ដូចជារំលឹកដល់អតិថិជនទាំងអស់កាល ដែលមកពីបរិភោគនៅក្នុងហាង នឹកឃើញកាលខ្លួនសិក្សានៅក្នុងថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យថែមទៀតផង»។
លោកបន្ដទៀតថា «មីស៊ុប High School ទើបតែមាន១សាខាប៉ុណ្ណោះ ដែលមានទីតាំងនៅកោះពេជ្រ បន្ទាប់ពីដំណើរការបានពី១-២ខែ ខ្ញុំគ្រោងនឹងពង្រីកសាខា និងលក់ Franchise សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់បើក»៕