(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ និងលោកស្រី ខៀវ បុប្ផាផល រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ មន្ត្រីរាជការ កងនៃកងយោធពលខេមរភូមិន្ទ និងពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទីក្នុងខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តឈើទាលទងត្រា និងវត្តចំនួន៨ទៀត ក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តឈើទាលទងត្រា និងវត្តចំនួន៨ទៀត រួមមាន៖ វត្តទួលរវៀង, វត្តត្នោតជុំ, វត្តធន់មន្ត, វត្តព្រៃផ្អាវ, វត្តអង្គសមាធិ, វត្តអង្គចង្អេ, វត្តតុំ, វត្តបារាយណ៍ នឹងវត្តឈើទាលទងត្រា នៅក្នុងខេត្តតាកែវនាឆ្នាំនេះ។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់ បិណ្ឌវេនទី៤នេះ ជូនដល់បុព្វការីជន មានមាតា បីតា ជីដូនជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ពិសេសក៏នឹងឧទ្ទិសមហាកុសលនេះផងដែរ ជូនដល់ឌួងវិញ្ញាណខ័ន្តបុព្វបុរស់អ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី នៃខ.ភ.ម ដែលបានបូជាជីវិត លៈបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នឹងទឹកដីកម្ពុជា នាពេលកន្លងមក សូមឱ្យបុណ្យកុសលដែល បានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៤នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា៕