(ព្រៃវែង)៖ លោក រាជ រ៉ា ប្រធានក្រុមការងារចុះជួយស្រុកពារាំង, លោក ហៃ យូណែល ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា តំណាងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានដឹកនាំសហការី នាំយកអំណោយថ្នាំពេទ្យរួមមាន៧មុខសំខាន់ៗ ផ្ដល់ជូនមន្ទីរពេទ្យបង្អែកស្រុកពារាំង និងជូនប្រជាពលរដ្ឋ១០០គ្រូសារ នៅខេត្តព្រៃវែង។
អំណោយថ្នាំពេទ្យ ដែលផ្តល់ជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំង១០០គ្រួសារ នៅស្រុកពារាំង សរុបថវិកាជាទឹកប្រាក់ជាង ៥០០០ដុល្លារអាមេរិក រួមមាន៖ ថ្នាំក្រពោះ, ថ្នាំលាបសើរស្បែក, ថ្នាំផ្តាសាយ, ថ្នាំបញ្ចុះសត្វល្អិត, ថ្នាំភ្នែក, ថ្នាំវីតាមីន (កម្លាំង) និងជាផ្នែកដើម្បីចូលរួមគាំទ្រលើកកម្ពស់សុខមាលភាពប្រជាជន៕