(ភ្នំពេញ)៖ បន្ទាប់សម្លឹងឃើញពីភាពរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកនយោបាយ សន្តិសុខ សណ្តាប់ និងការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចជាលំដាប់ ក្រុមហ៊ុនចំនួន១៥០ របស់ប្រទេសជប៉ុន មានចំណាប់អារម្មណ៍ចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា លើវិស័យមួយចំនួន ដើម្បីពង្រីកលើការរីកចម្រើនបន្ថែមទៀត រវាងក្រុមអ្នកអ្នកធុរកិច្ច ប្រទេសទាំងពីរផងដែរ។
ការមានចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគជប៉ុនទាំង១៥០ក្រុមនេះ នៅក្នុងឱកាសដែលលោកឧកញ៉ា យិន សុវណ្ណី និងលោកឧកញ៉ា ប៉ោ សំអឿន នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំអបអរសាទរពិធីអាហារមិត្តភាពរវាងវិនិយោគិនកម្ពុជា ជប៉ុន និងសម្ពោធក្រុមហ៊ុន ខញយិកស៌ ឯ.ក ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក SHOJI YUSUNOKI តំណាងក្រុមហ៊ុនជប៉ុនទាំង១៥០ រួមជាមួយភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ នៅសណ្ឋាគារ សុខា ភ្នំពេញ។
លោកឧកញ៉ា យិន សុវណ្ណី បានថ្លែងថា ការជួបជុំជាមួយបណ្តាលក្រុមហ៊ុនវិនិយោគរបស់បរទេសនៅពេលនេះ គឺបង្ហាញឱ្យឃើញពីកត្តាសន្តិសុខ ស្ថិរភាពនយោបាយ ការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានកសាងប្រទេសជាតិពីបាទដៃទទេរ និងគោលនយោបាយលើកទឹកចិត្តផ្នែកឯកជន និងការវិនិយោគប្រកបដោយលក្ខណៈអំណោយផលធ្វើឱ្យកម្ពុជា ក្លាយជាទិសដៅសំខាន់សម្រាប់វិនិយោគ។
លោកឧកញ៉ា យិន សុវណ្ណី បានបន្តថា ថ្មីៗនេះប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី០៣ នៅលើពិភពលោក បានគាំទ្រការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦នេះ និងបានបញ្ជូនក្រុមហ៊ុនវិនិយោគជាច្រើនមកបណ្តាក់ទុននៅកម្ពុជា នៅថ្ងៃនេះចំនួន១៥០ក្រុមហ៊ុន ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាកម្ពុជា ជាប្រទេសមួយមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការវិនិយោគ លើគ្រប់វិស័យផងដែរ។
លោកឧកញ៉ា យិន សុវណ្ណី បានបញ្ជាក់ថា នៅក្នុងចំណោមបណ្តាក្រុមហ៊ុនទាំង១៥០ខាងលើនេះ មានក្រុមហ៊ុនសំខាន់ចំនួន៣ រួមមាន៖ ទី១៖ ផ្នែកកសិកម្ម, ទី២៖ ផ្នែកទេសចរណ៍ និងទី៣៖ ផ្នែកដឹកជញ្ជូន។
លោក SHOJI YUSUNOKI បានថ្លែងថា ប្រទេសជប៉ុន និងប្រទេសកម្ពុជា មានចំណងមិត្តជាមួយគ្នាយ៉ាងស៊ីជម្រៅរវាងគ្នា និងគ្នា។ ដូច្នេះហើយសម្រាប់ថ្ងៃនេះ តំណាងក្រុមហ៊ុនរបស់ជប៉ុន ចំនួន១៥០ក្រុមហ៊ុន បានមកដល់ប្រទេសកម្ពុជា ហើយក្រុមអ្នកវិនិយោគិនទាំងអស់ របស់ជប៉ុន ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក SHOJI YUSUNOKI បានបន្តថា ប្រទេសជប៉ុន មានចំនួនមនុស្សវ័យចាស់ច្រើន រីឯកម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់ ដែលមានយុវវ័យច្រើន ដូច្នេះហើយកម្ពុជា-ជប៉ុន ជាប្រទេសដែលមានសក្តានុពលដែលអាចអាស្រ័យគ្នាទៅវិញទៅមកបានផងដែរ ជាពិសេសលើការវិនិយោគ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
សូមជម្រាបថា បន្ទាប់ពីប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី០៦ ឆ្នាំ២០១៨ បានបញ្ចប់ដោយតម្លាភាព យុត្តិធម៌ ដែលមានអ្នកសង្កេតការជាតិ និងអន្តរជាតិបានចូលរួមក្នុងដំណើរការសង្កេត និងត្រួតពិនិត្យសន្លឹកឆ្នោត ដែលជ័យជំនៈ បានទៅគណបក្សប្រជាជនកម្ពុជា ទាំង១២៥អានសៈ នៅក្នុងរដ្ឋសភាមក គេឃើញមានបណ្តាក្រុមហ៊ុនបរទេសជាច្រើន បានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ច្រើនជាងមុន និងមិនមានព្រួយបារម្មណ៍ដូចអាណត្តិៗមុននោះទេជាទេ។
ជាពិសេសគេក្រឡេកឃើញថា បណ្តាប្រទេសជាច្រើនបានផ្ញើសារអបអរសាទលើជ័យជនៈនៃដំណើរការបោះឆ្នោតដោយភាពរលូន គ្មានអំពើហិង្សា និងបញ្ហាអសកម្មណាមួយបានកើតឡើងដូចកាលពីអាណត្តិមុនៗ ជាពិសេសកម្ពុជា កាន់តែក្លាយជាគោលដៅវិនិយោគលើវិស័យនានា ជាសម្រាប់ក្រុមអ្នកវិនិយោគិនបរទេសទៅវិញ៕