(ក្រចេះ)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង ដោយម៉ូតូបុកជាម៉ូតូ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លេីផ្លូវជាតិលេខ៧ ចំណុចចម្លោះគីឡូម៉ែត្រលេខ៣២៤ និង៣២៥ ស្ថិតនៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ចាន់ ធី អធិការរងសណ្ដាប់ធ្នាប់ ស្រុកចិត្របុរីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងម៉ូតូ ដែលបើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា។

លោកអធិការរងរូបនោះបន្តទៀតថា ជនរងគ្រោះរហូតបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖ ឈ្មោះ នៅ ណាល់ ភេទប្រុស អាយុ ២៧ឆ្នាំ
និងឈ្មោះ អ៊ុ ឡី ភេទប្រុស អាយុ ៣១ឆ្នាំ។ ជនរងគ្រោះទាំងពីរ មានទីលំនៅក្នុងភូមិដា ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

ដោយឡែកជនរងរបួសវិញមានឈ្មោះ សំ សែន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន វត្ថុតាងជាម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី រង់ចាំដោះស្រាយតាុំផ្លូវច្បាប់៕