(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៨,០២៥គ្រឿង រកឃើញល្មើសច្បាប់ ១,១០៧គ្រឿង (ម៉ូតូ៨៧%) អប់រំ៣៥៧គ្រឿង និងផាកពិន័យ៧៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៩២០គ្រឿង, អប់រំ១៨៨គ្រឿង និងផាកពិន័យ៣៧៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩២,៧៥២គ្រឿង រកឃើញយានយន្តល្មើស ២០,០២៩(ម៉ូតូ៧៦%) ក្នុងនោះអប់រំ៦,៥៩០ និងផាកពិន័យ១៣,៤៣៩គ្រឿង៕