(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍សម្រាប់​ការបោះឆ្នោត បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពី សកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០១៨។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ។

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០១៨ ចាប់ផ្ដើមនៅថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលាខាងមុខនេះ។

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង ទាំងស្រុង៖