(ភ្នំពេញ)៖ ​ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ គឺជាជោគជ័យដ៏ធំធេងមួយ សំរាប់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (RPH) ក្នុងការអបអរសាទរខួប ៤ ឆ្នាំ នៃវត្តមានរបស់ខ្លួន ក្នុងការផ្តល់ជូននូវសេវាការថែទាំសុខភាព និងពិនិត្យដ៏ល្អតាមស្តង់ដារ និងគុណភាពអន្តរជាតិខ្ពស់បំផុត ដើម្បីលើកកម្ពស់ការជឿទុកចិត្ត និងការពេញចិត្តពីសំណាក់ ប្រជាជនកម្ពុជា ជនបរទេស និងភ្ញៀវទេសចរអន្តរជាតិនានា និងក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យ សុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (RPH) ដែលជាមន្ទីរពេទ្យពិនិត្រ និងព្យាលបាលគ្រប់គ្រង និងដំណើរការដោយមន្ទីរពេទ្យ Bangkok Dusit Medical Services Public CO.LTD (BDMS) ក្រុងបាងកក បានបើកដំណើរការ នៅប្រទេសកម្ពុជា តាំងពីថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១៤ មកម៉្លេះ។ មន្ទីរពេទ្យនេះត្រូវបានគេ ទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់ស្លាកសញ្ញា បច្ចេកវិទ្យាវេជ្ជសាស្រ្ត ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្កើនបណ្តាញវិជ្ជាជីវៈរបស់មន្ទីរពេទ្យ ខណៈខ្លួនបានប្រកាន់ខ្ជាប់ ទៅនឹងបទដ្ឋានអន្តរជាតិខ្ពស់បំផុត និងក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការបន្តកែលម្អសេវាកម្មរបស់ពួកខ្លួន ដើម្បីផលប្រយោជន៍ និងបំពេញតាមតម្រូវការរបស់អ្នកជំងឺ និងសង្គមជាតិ។ ជាមួយនិងការកើនឡើង នៃក្រុមគ្រួសារវណ្ណៈកណ្តាល នៅក្នុងប្រទេសកម្ពុជា និងដើម្បីបំពេញតាមតម្រូវការខ្ពស់ សម្រាប់ការថែទាំ និងការពិនិត្យព្យាបាលដែលល្អប្រសើរ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវសេវាលំដាប់ពិភពលោក និងការព្យាបាលដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ភ្ញៀវទេសចរ និងជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលបានជួយពួកគេអាចសន្សំសំចៃពេលវេលា និងថវិកាក្នុងការចំណាយលើការធ្វើដំណើរទៅបរទេស។

លោកស្រីវេជ្ជបណ្ឌិត Pamamorn Prasarttong-Osoth នាយកប្រតិបតិ្តនៃក្រុមហ៊ុន BHQ BDMS ដែលរួមមាន៖ RAH, RPH, និង Bangkok Hospital Headquarter ប្រចាំនៅទីក្រុងបាងកកបានថ្លែងថា​ «សម្រាប់ការប្រារព្ធខួប ៤ ឆ្នាំនៃការបើកសម្ពោធមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងតាំងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកនៃមន្ទីរពេទ្យ និងបណ្តាញមន្ទីរពេទ្យ BDMS យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់នូវការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត មកដល់មន្ទីរពេទ្យយើងខ្ញុំ ហើយនេះជាកិត្តិយស និងសេចក្តីរីករាយបំផុតរបស់យើងខ្ញុំ ដែលបាន​មកធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា​»

«ក្នុងពេលជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមសម្ដែងនូវការ ​ដឹងគុណដល់អ្នកជំងឺ ដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ ​និងមិត្តភក្តិទាំងឡាយ ដែលបានផ្តល់ការគាំទ្រដល់ការ បណ្តាក់ទុនវិនិយោគទៅលើការ ផ្តល់ជូននូវសេវាព្យាបាល និងពិនិត្យសុខភាព ដ៏មានគុណភាពខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ បើគ្មានការគាំទ្ររបស់អស់លោក លោកស្រីទេ យើងមិនអាចឈរនៅទីនេះបានទេនៅថ្ងៃនេះ»។ នេះគឺជាការថ្លែងអះអាង របស់​លោកស្រីវេជ្ជបណ្ឌិត Pamamorn Prasarttong-Osoth។

លោកស្រីវេជ្ជ​បណ្ឌិត បានថ្លែងបន្តយ៉ាងដូច្នេះទៀតថា​ «ក្នុងន័យនេះ យើងប្តេជ្ញាបន្តបេសកកម្មរបស់យើង ដោយនាំមកនូវឧបករណ៍វេជ្ជសាស្រ្ត ដែលមានបច្ចេកវិទ្យាខ្ពស់ និងផ្តល់នូវកម្រិតស្តង់ដារខ្ពស់ ផ្នែក​សេវាវេជ្ជសាស្រ្ត និងការថែទាំសុខភាព ដល់សហគមន៍ ដើម្បីឱ្យយើងអាចជួយសន្សំពេលវេលា និងថវិកាដល់អ្នកជំងឺ ដែលចង់ទទួលបាន សេវាព្យាលបាលនៅក្រៅប្រទេស។ សូមនៅជាមួយយើងដោយចាត់ទុកយើងថា ជាអ្នកយកចិត្តទុកដាក់ថែទាំសុខភាព របស់លោកអ្នក»

ដោយគ្រាន់តែដាក់ឲ្យដំណើការ ប្រមាណជារយៈពេលពីរឆ្នាំកន្លះ របស់ខ្លួនតែប៉ុណ្ណោះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានមាត្រដ្ឋានកំរិតអន្តរជាតិ JCI ដែលធានានូវស្តង់ដារ វេជ្ជសាស្ត្រអន្តរជាតិ និងសេវាថែទាំសុខភាពដល់អ្នកជំងឺកម្ពុជា និងអន្តរជាតិ។ ការទទួលស្គាល់នូវនេះអនុញ្ញាត ឱ្យមន្ទីរពេទ្យផ្តល់ជូននូវគុណភាពសេវា និងសុវត្ថិភាពដល់អ្នកជំងឺ ព្រមទាំងទទួលបានទំនុកចិត្ត ពីធានារ៉ាប់រងអន្តរជាតិ ក្រុមហ៊ុនសាជីវកម្មនានា និងទីភ្នាក់ងាររដ្ឋាភិបាលនានា នៅទូទាំងពិភពលោក។ សម្រាប់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្តល់ជូននូវសេវាកម្មពិនិត្យព្យាបាល ដែលឈានមុខគេមួយចំនួនដូចជា​ មជ្ឈមណ្ឌលរបួសផ្សេងៗ មជ្ឈមណ្ឌលសរសៃប្រសាទ មជ្ឈមណ្ឌលត្រួតពិនិត្យឈាម និងការវះកាត់បេះដូង និងមជ្ឈមណ្ឌលពិនិត្យព្យាបាល និងថែទាំជំងឺមហារីក។

ផ្នែកផ្សេងៗរួមមាន៖
- សេវា សង្រ្គោះបន្ទាន់ និង របួសធ្ងន់ធ្ងរ ២៤ម៉ោង។
- សេវាសង្រ្គោះបន្ទាន់តាម ផ្លូវគោក នឹងផ្លូវអាកាស។
- សេវាពិនិត្យអ្នកជំងឺនៅតាមសណ្ឋាគានិងផ្ទះ។
- មានផ្តល់ជូននូវសេវាកម្ម ផ្នែកព្យាបាលជំងឺទូទៅ រោគកុមារ សម្ភពនិងរោគស្ត្រី វះកាត់ទូទៅ ជំងឺឆ្ឆឹង ព្យាបាលធ្មេញ ផ្នែកលាងឈាម ផ្នែកពិនិត្យសុខភាពទូទៅ ផ្នែករូបភាពវេជ្ជសាស្រ្ត ផ្នែកអ្នកជំងឺសំរាកព្យាបាលក្នុងមន្ទីរពេទ្យ និង ផ្នែកប្រពោធនកម្ម។ - ផ្តល់ជូននូវសេវាពិគ្រោះពិភាក្សា ដែលមានជំនាញច្បាស់លាស់ និងការទំនាក់ទំនងក្នុងការបញ្ជូនអ្នកជំងឺ ដែលចង់ទៅព្យាបាលបន្ត នៅមន្ទីរពេទ្យបាងកកប្រទេសថៃ បានយ៉ាងឆាប់រហ័សមានការទទួលស្គាល់ ក៏ដូចជាមានការទំនាក់ទំនង ជាមួយគ្រប់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ ផងដែរ៕