(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអំពាវនាវជាថ្មីម្តងទៀត ដល់ម្ចាស់មធ្យោបាយយានដឹកជញ្ជូនគ្រប់ប្រភេទ ដែលជាប់កាតព្វកិច្ចត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សូមប្រញាប់រួសរាន់មកបង់ពន្ធ ឲ្យបានមុខថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ម្ចាស់មធ្យោបាយដឹកជញ្ជូន អាចទៅបង់ពន្ធនេះ នៅតាមធនាគារដែលជាដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារនៅតាមខណ្ឌ ខេត្តទូទាំងប្រទេស។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូនណា ដែលពុំទាន់បង់ពន្ធនេះ៕