(ភ្នំពេញ)៖ «អ & អេហ្វ ហ័រហ៊្វូ» នៃ «អគារខ្ពស់បំផុត និងលេចធ្លោជាងគេ នៅទីក្រុងភ្នំពេញ» បានរៀបចំបើកការដ្ឋានសាងសង់ឡើង យ៉ាងឱឡារិក នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានបំពេញបេសកកម្មជាស្ថាបនិកឈានមុខគេ ក្នុងវិស័យអចលនទ្រព្យដ៏ប្រណីត នៅក្នុងពិភពលោក និងបានឆ្លើយតបយ៉ាងសកម្ម ទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ទីក្រុងភ្នំពេញប្រទេសកម្ពុជា។
នៅឆ្នាំ ២០១៨ បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ គម្រោងបុរី អ & អេហ្វ ភ្នំពេញ ក្រុមហ៊ុនក៏បានបន្តអភិវឌ្ឍគម្រោងអគារស្នាក់នៅលំដាប់កំពូលមួយទៀត គឺគម្រោង «អ & អេហ្វ ហ័រហ៊្វូ» ដែលជាគម្រោងអភិវឌ្ឍទីក្រុងបែបថ្មីមួយ ដែលមានកម្ពស់ខ្ពស់ជាងគេ នៅចំកណ្តាលទីក្រុង ជាមួយនឹងរបៀបរស់នៅថ្មីស្រឡាង និងបទពិសោធន៍នៃការស្នាក់ នៅក្នុងអគារដ៏ទំនើប និងប្រណីតលំដាប់ថ្នាក់កំពូល។
ពិធីនេះរៀបចំឡើងក្រោមកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅពីក្រុមរបាំប្រពៃណីជាតិខ្មែរ និងអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ប្រចាំប្រទេសកម្ពុជា លោក XU WENSHUI នឹងឡើងលើវេទិកា ដើម្បីថ្លែងសុន្ទរកថា។ ចាប់តាំងពីឆ្នាំ ១៩៩៤ ដែលក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានបង្កើតឡើង នៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិនមកក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទីក្រុង និងតំបន់ចំនួន ៦៩ ទាំងក្នុងប្រទេសចិន និងនៅក្រៅប្រទេស តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍបីធំៗគឺ ចាក់ឫស នៅក្នុងទីក្រុងស្នូលរបស់ប្រទេសចិន ចូលទៅក្នុងទីផ្សារដែលមានសក្តានុពលអភិវឌ្ឍ របស់ប្រទេសចិន និងជ្រើសរើសគម្រោងល្អៗ នៅក្រៅប្រទេស។
ចាប់តាំងឆ្នាំ ២០១៣ មក អ & អេហ្វ ប្រផឹធី បានចូលទៅក្នុងទីផ្សារ ក្រៅប្រទេសជាច្រើនដូចជា ម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស និងប្រទេសកម្ពុជា។ សរុបមក ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងជាង ២២០ គម្រោង ទ្រព្យសរុបរបស់ក្រុមហ៊ុនមានប្រហែល ២៩០ ពាន់លានយ័នចំណូល លក់ប្រចាំឆ្នាំលើសពី ៨០ពាន់លានយ័ន បានផ្តល់នូវអគារស្នាក់នៅ និងសេវាកម្មដ៏ប្រណីតទៅឱ្យប្រជាជនជាង ១០០ម៉ឺននាក់ ទទួលបានកិត្តិនាមជា «ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យធំជាងគេទាំង ១០របស់ប្រទេសចិន» ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា។
នៅក្នុងលទ្ធផលដ៏ជោគជ័យ របស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានបង្កប់នូវសមត្ថភាពដ៏ខ្លាំង រឹងមាំរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ។ នៅឆ្នាំ ២០១៧ អ & អេហ្វ ឆ្លើយតប ទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច អន្តរជាតិតាមគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» និងតាមរយៈសក្តានុពលភាពអភិវឌ្ឍទីក្រុងភ្នំពេញ បានជ្រើសរើសយក ព្រះរាជាណាចក្រកម្ពុជា ធ្វើជាចំណុចស្នូលក្នុងការអភិវឌ្ឍន៍ តំបន់អាស៊ីអាគ្នេយ៍ និងជាខ្លាថ្មីប្រចាំទ្វីបអាស៊ី។ នៅឆ្នាំ២០១៨ អ & អេហ្វ បានអភិវឌ្ឍគម្រោងថ្មីមួយទៀត គឺគម្រោង អ & អេហ្វ ហ័រហ៊្វូ ដែលជាគម្រោងអគារខ្ពស់ជាងគេ លំដាប់ថ្នាក់ខ្ពស់ និងទាន់សម័យជាងគេប្រចាំរាជធានីភ្នំពេញ!៕
ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានធ្វើការបកស្រាយពីចំណុចធំៗ ទាំងបួនរបស់ក្រុមហ៊ុន គឺស្លាកយីហោក្រុមហ៊ុន អ & អេហ្វ ស្នាដៃការងារដ៏ផ្ចិតផ្ចង់ ជីវភាពដ៏សម្បូរបែប និងសេវាកម្មដ៏យកចិត្តទុកដាក់ របស់ក្រុមហ៊ុន ដែលបានបង្ហាញពីគុណភាព និងភាពខុសប្លែកពីគេ របស់អគារខ្ពស់បំផុត នៅទីក្រុងភ្នំពេញមួយនេះ។ នៅក្នុងចំណោមលក្ខណៈសម្បត្តិ ដ៏លេចធ្លោទាំងនេះ មុខងារជាពិសេសរបស់អគារស្នាក់នៅ អ & អេហ្វ និងការបំពាក់ដោយបរិក្ខារដ៏ប្រណីត និងសម្បូរបែបរបស់គម្រោងនេះ ជាចំណុចដែលទាក់ទាញអតិថិជនបំផុត៕