(ព្រះវិហារ)៖ ដូចអ្វីដែលបានសន្យាមុន ពេលប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫបាក់ឌុប លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រកាសលើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ហើយទទួលបានការលើកទឹកចិត្តផ្តល់រង្វាន់ធំពីលោក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ការសន្យារបស់លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានក្លាយជាការពិត ដោយសិស្សដែលប្រឡងជាប់និទ្ទេស A និងនិទ្ទេស B ចំនួន១២នាក់ បានមកជួបជុំគ្នា ក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តផងដែរ។
នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសំដែងក្តីសប្បាយរីករាយដែលខេត្តព្រះវិហារ មានភព្វ័វាសនា ដោយមានសិស្សបានប្រឡងជាប់និទ្ទេស A ម្នាក់ដែរ ធ្វើឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរអប់រំខេត្ត ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានសំដែងនូវក្តីមោទនភាពក្រៃលែង។
លោកអភិបាលខេត្ត បានបន្តថា ក្រោមការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យវិសយ័អប់រំមានគុណភាព ដូចពាក្សថា អ្នកចេះគឺប្រឡងជាប់ ចឹងការជាប់របស់យើងគឺពិតជាជាប់ដោយសមត្ថភាពពិតប្រាកដ ដោយគ្មានការអន្តរាគមន៍ ឫការជួយការសូកប៉ាន់អ្នកណាម្នាក់ទេ។
លោកបញ្ជាក់ថា សូម្បីតែលោកគ្រូអ្នកគ្រូខ្លួនឯង កូនក៏មិនអាចជួយបានផង ព្រោះពេលប្រឡងមានអ្នកសង្កេតការណ៍ អ្នកឃ្លាំមើលគ្រប់អង្កការសមាគម ពិសេសមានអនុរក្ស័មើលច្បាស់លាស់ណាស់ ហើយក៏មាន ACU ចាំមើលផងដែរ ដូច្នេះគ្មានអ្នកណាហ៊ាននោះទេ។ លោកក៏សូមអបអរសារទរដល់ប្អូនៗ ដែលប្រឡងជាប់ទទួលបាននិទ្ទេស E ផងដែរ ទោះបីជាយ៉ាងណា គឺយើងបានប្រឡងជាប់ដោយសមត្ថភាពរបស់យើង ដោយមិនបានទៅសូកប៉ាន់អ្នកណា ឫក៏បើកចាក់នោះទេ។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា បានធ្វើការជម្រុញឲ្យប្អូនៗ ត្រូវខិតខំបន្ថែមទៀត ក្នុងការទៅសិក្សានៅតាមមហាវិទ្យាលយ័នានា ដើម្បីយកចំណេះដឹងមកបំរើសង្គមជាតិ ពិសេសខេត្តព្រះវិហារយើងតែម្តង។ ទន្ទឹមនិងនោះ សូមកុំភ្លេចស្រុកកំណើត កុំភ្លេចលោកគ្រូ អ្នកគ្រូដែលបានកាន់ដៃយើងរៀនសរសេរតាំងពីអក្សរ(ក)មក។
សូមបញ្ជាក់ថា សមយ័ប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧-២០១៨ នៅខេត្តព្រះវិហារ គឺមានសិស្សប្រឡងជាប់ចំនួន ៨៧.៤០% ក្នុងនោះនិទ្ទេស A ម្នាក់ និងនិទ្ទេសB១២នាក់។
ជាមួយគ្នានោះ សិស្សដែលជាប់និទ្ទេស A ទទួលបានម៉ូតូ១គ្រឿង និងកំព្យូទរ័លែបថប១គ្រឿង ដោយឡែក សិស្សជាប់និទ្ទេសB ១១នាក់ ទទួលបានថវិការក្នុងម្នាក់ៗ៧០ម៉ឺនរៀលផងដែរ៕