(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះធំ បាននាំប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ មួយក្រុមទៀត មកជិះរថភ្លើងចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង។
ការរៀបចំជិះរថភ្លើងកម្សាន្តនេះ ក្នុងបំណងឲ្យប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល បានស្គាល់ពីការធ្វើដំណើរតាមរថភ្លើងផង និងបានដឹងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាការស្តារឡើងវិញផ្លូវដែករបស់កម្ពុជាផងដែរ។
ប្រជាបលរដ្ឋស្រុកកោះធំ ដែលភាគច្រើនមិនធ្លាប់បានជិះរថភ្លើងនោះ សុទ្ធតែបានបង្ហាញអារម្មណ៍រីករាយ និងប្លែកអារម្មណ៍ផងដែរ នៅពេលបានជិះរថភ្លើងបែបនេះ។
ជាបន្តសូមស្តាប់ការរៀបរាប់របស់អ្នកស្រុកកោះធំពីអារម្មណ៍របស់ពួកគេក្រោយពេលបានជិះរថភ្លើង៖