(ភ្នំពេញ)៖ ស្នាមញញឹម និងសំឡេងសើចក្អាកក្អើយ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅអាកាសយាន្តដ្ឋានពោធិ៍ចិនតុង មុនពេលចេញដំណើរ រួមជាមួយសម្លៀកបំពាក់អាវពណ៌ក្រហម មានផ្លាកសញ្ញាឡូហ្គូស្រាបៀរកម្ពុជា និងក្រុមបាល់ទាត់ Manchester City នៅលើខ្លួនអ្នកឈ្នះរង្វាន់ទាំង៤៦នាក់ ពិតជាឆ្លុះបង្ហាញនូវអារម្មណ៍ដ៏រំភើបរីករាយក្រៃលែង ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ក្នុងគ្រាដែលនឹងកើតឡើង ក្នុងការទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ក្រុម Manchester City នៅក្នុងរដូវកាល English Premiere League 2018-2019 ក្នុងចក្រភពអង់គ្លេស ដែលផ្តល់ជូនដោយក្រុមហ៊ុនស្រាបៀរកម្ពុជាយ៉ាងពិតប្រាកដមែន។
លោក ស៊ុន សម្បត្តិ អតិថិជនម្នាក់ក្នុងចំនោមទាំង៤៦នាក់ខាងលើ បានប្រាប់ពីអារម្មណ៍របស់គាត់ថា លោកជាអ្នកចូលចិត្តទស្សនាការប្រកួតបាល់ទាត់ ហើយលោកតាមដានមើលការប្រកួតរបស់ English Premiere League ជារឿយៗ ប៉ុន្តែលោកមិនដែលគិតទាល់តែសោះថា លោកនឹងបានទៅអង្គុយមើលផ្ទាល់ដូច ដែលអ្វីកំពុងតែនឹងកើតឡើងនោះទេ។ លោកបន្តថា តែងតែផឹកស្រាបៀរកម្ពុជា រាល់ពេលជួបជុំគ្នានៅចុងសប្តាហ៍ ឬក៏បន្ទាប់ចេញពីធ្វើការ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមួយខែមុនហ្នឹង ស្រាប់តែគាល់កំប៉ុងឃើញរូបយន្តហោះ លើក្រវិលកំប៉ុងហើយក៏សួរពួកម៉ាកខ្ញុំទៅ ពួកគេនិយាយបែបលេងសើចថា ខ្ញុំឈ្នះបានយន្តហោះមួយ ខ្ញុំក៏សើចសប្បាយធម្មតា ហើយក៏តេទៅលេខទូរស័ព្ទក្រុមហ៊ុន ស្រាបៀរកម្ពុជា ទើបដឹងថាវាជារង្វាន់ឈ្នះទៅទស្សនាការប្រកួតបាល់ទាត់ក្រុម Manchester City ។ ខ្ញុំសប្បាយចិត្តមែនទែនតាំងពីថ្ងៃដឹងហ្នឹងមករហូតដល់ឥឡូវនេះ វាជារឿងដែលនឹកស្មានមិនដល់»។
លោក ភីតធើ លាង អគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បានលើកឡើថា លោកពិតជាមានមោទភាព និង សប្បាយរីករាយណាស់ ដែលផលិតផលកូនខ្មែរគឺ ស្រាបៀរកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា។ លោកបន្តថា ស្រាបៀរកម្ពុជាទៀតសោត បានផ្តល់ឲ្យអ្នកពិសាមិនត្រឹមតែផលិតផលដែលមានគុណភាពល្អ តែថែមទាំងឳកាសឈ្នះនូវរង្វាន់ ជាច្រើនរាប់ចាប់ពីទឹកប្រាក់ ១០០០ដុល្លារ រហូតដល់ ១០០០០ដុល្លារ ដែលអាចនឹងរួមចំណែកកជួយដល់ជីវភាពខ្លះ សម្រាប់អ្នកឈ្នះរង្វាន់ទាំងនេះ និងរង្វាន់ទៅទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ក្រុម Manchester City ក្នុងព្រិត្តការណ៍ English Premiere League ដែលជាកម្មវិធីប្រកួតបាល់ទាត់ដ៏ពេញនិយម ទាំងនៅចក្រភពអង់គ្លេស និងអាស៉ី រួមជាមួយនឹងដំនើរកម្សាន្តក្នុងទីក្រុង London ផងដែរ។
បើតាមលោកអគ្គនាយក មូលហេតុដែលជ្រើសរើសដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ជារង្វាន់សម្រាប់អ្នកពិសាស្រាបៀរកម្ពុជា ពីព្រោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជិស បានចាប់ដៃគូជាមួយក្រុមបាល់ទាត់ Manchester City ដែលជាក្រុមបាល់ទាត់អង់គ្លេសឈ្នះពានជើងឯករដូវកាល ២០១៧-២០១៨ កន្លងទៅ។ ហើយរង្វាន់ដំណើរកម្សាន្តនេះ នៅសល់នៅក្នុងក្រវិលកំប៉ុងស្រាបៀរកម្ពុជាប្រមាណជាង ៤០រង្វាន់ទៀត ដែលមិនទាន់រកឃើញអ្នកឈ្នះនៅឡើយ សម្រាប់រដូវកាលទី១ នេះ។
សូមបញ្ជាក់ថាគូរប្រកួតដែលអ្នកឈ្នះរង្វាន់ខាងលើ នឹងទស្សនាផ្ទាល់គឺរវាងក្រុម Manchester City ទល់នឹង ក្រុម Brighton នៅក្នុងសប្តាហ៍នេះនៅពហុកីឡដ្ឋានអេទីហាត (Etihad Stadium) នៃទីក្រុងមែនចេស្ទើ ថ្ងៃទី២៩ កញ្ញា ឆ្នាំ ២០១៨ រាត្រីម៉ោង៩៖០០ល្ងាច ខាងមុខនេះ ហើយពួកគេនឹងមិនចាំបាច់ចំណាយប្រាក់ សូម្បីតែមួយកាក់មួយសេន ទៅលើដំណើរកម្សាន្តខាងលើនោះឡើយ។ នេះជាលើកទី២ ហើយដែលស្រាបៀរកម្ពុជា បានដឹកនាំអតិថិជនរបស់ខ្លួន ទៅទស្សនាផ្ទាល់នូវព្រិត្តការណ៍ការប្រកួតបាល់ទាត់ដ៏ពេញនិយមនេះ។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water) ផងដែរ៕