(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងផែនការ បាននិមន្តព្រះសង្ឃមកសូត្រមន្តចម្រើនព្រះបរិត្ដ នៅអគារទីស្តីការក្រសួងផែនការថ្មី កំពស់៩ជាន់ ស្ថិតលើផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះត្រូវបានធ្វើឡើង តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ ប្រោះព្រំលើករាសី សុំពរជ័យ សិរីសួស្តី ជ័យមង្គលវិបុលសុខ បវរមហារប្រសើរ កើតមានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្រោមឱវាទ នៃក្រសួងផែនការ និងជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរការងារកសាងផែនការ រៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ។
ដើម្បីស្ថិតក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា៕