Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចង់ដឹងថាស័ង្កសីគេធ្វើឡើងយ៉ាងដូចម្តេច ទស្សនាវីដេអូនេះ អ្នកនឹងដឹងច្បាស់! (Video inside)

28-09-2018 12:29

(ភ្នំពេញ)៖ ស័ង្កសីត្រូវបានគេស្គាល់ថាជាផលិតផលដែលគេពេញនិយមប្រើធ្វើជាដំបូល ឬជញ្ជាំង សម្រាប់ផ្ទះ រោងចក្រឧស្សាហ៍កម្ម និងសំណង់អគារផ្សេងៗតាមតម្រូវការ។ នៅកម្ពុជា យើងអាចរកទិញផលិតផលស័ង្កសីបាននៅតាមដេប៉ូចែកចាយ និងដេប៉ូកិនស័ង្កសី នៅទូទាំងប្រទេសជាមួយនឹងស័ង្កសី ដែលមានម៉ាកសញ្ញាខុសៗគ្នា។

អ្វីដែលគួរកត់សម្គាល់នោះគឺថា ប្រជាជនកម្ពុជាស្គាល់ថាអ្វីជាស័ង្កសី ប៉ុន្តែពួកគេមិនបានស្គាល់វត្ថុធាតុដើមដែលប្រើសម្រាប់ផលិតស័ង្កសី នោះឡើយ។ វត្ថុធាតុដើមល្អនាំឱ្យផលិតផលល្អ ដូច្នេះការស្គាល់ពីវត្ថុធាតុដើមច្បាស់នឹងជួយឱ្យអ្នកអាចជាវផលិតផលស័ង្កសី ដែលមានគុណភាព។

ឮបន្ទាប់ពីទស្សនាវីដេអូនេះ យើងនឹងដឹងយ៉ាងច្បាស់អំពីវត្ថុធាតុដើមដែលប្រើសម្រាប់ផលិតស័ង្កសី និងបច្ចេកវិទ្យា នៃការផលិតលំដាប់ អន្តរជាតិ ដែលមានកម្រិតស្តង់ដា ISO ថែមទៀតផង។ ជាពិសេសជាងនេះ យើងនឹងដឹងច្បាស់ថាតើគួរជ្រើសរើសផលិតផលស័ង្កសី មួយណាដើម្បីប្រើប្រាស់ក្នុងគម្រោងសាងសង់។

ផលិតផលស័ង្កសីពណ៍ម៉ាក អាយ អេស អាយ ផាម (ISI PALM) របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានផលិតឡើង តាមស្តង់ដា ISO 9001, 2008 ផលិតតាមបច្ចេកវិទ្យា JIS របស់ជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមឆ្លងកាត់ការពិសោធន៍ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ជាពិសេសជាងនេះ គឺមានការធានាច្រែះធ្លុះរហូតដល់ទៅ១០ឆ្នាំ៕