(ភ្នំពេញ)៖ ជាង២សប្ដាហ៍មុន OPPO F9 បានធ្វើឲ្យកក្រើកទីផ្សារក្នុងប្រទេសកម្ពុជារួចម្ដងហើយ ដោយស្ទើរតែគ្រប់ហាងទាំងអស់ ក្នុងប្រទេសទទួលបានការចាប់អារម្មណ៍ ភ្ញៀវសម្រុកចូលទិញពេញៗហាង រហូតដល់ហាងខ្លះ ដាច់ពីស្ដុកថែមទៀតផង។ បន្ថែមពីនេះអ្នកទាំងអស់គ្នា នឹងទទួលបានភាពភ្ញាក់ផ្អើលម្ដងទៀត ដោយ F9 ពណ៌ស្វាយនឹងបង្ហាញខ្លួន ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សម្រាប់ម៉ូដែល F9 (Starry Purple)នេះ ខាងខ្នងរបស់វាគ្រប់ដណ្ដប់ដោយពណ៌ស្វាយ បង្កប់ទៅដោយគ្រាប់ពណ៌មាសតូចៗជាច្រើន ដែលមើលនឹងភ្នែកមិនសូវនឹងចាប់អារម្មណ៍ឡើយ តែដល់ពេលជះនឹងពន្លឺផ្សេងៗ ពណ៌លើទូរសព្ទចាប់ផ្ដើមប្រដេញគ្នា ហើយអ្នកនឹងមានអារម្មណ៍ថាហាក់បី ដូចជាកាន់គ្រាប់កែវចរណៃពណ៌ស្វាយ ដែលមានរូបរាង ពណ៌ និងបច្ចេកវិទ្យារំលេចចូលគ្នា មួយយ៉ាងល្អឥតខ្ចោះ។
ភាពសាមញ្ញដែលបង្កប់នូវភាពឥតខ្ចោះមួយនេះ បានធ្វើឲ្យម៉ូដែល OPPO F9 ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនលើទីផ្សារទូរសព្ទត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨នេះ។ OPPO F9 លក់នៅស្រុកខ្មែរក្នុងតម្លៃ ៣៣៩ ដុល្លារ មាន២ពណ៌សម្រាប់ជ្រើសរើស គឺក្រហម (Sunrise Red) និងខៀវ (Twilight Blue) តែដោយសារតែមានគាំទ្រខ្លាំង ខាងផ្នែកច្នៃប្រឌិតនៃការរចនាពណ៌ ពេលនេះ OPPO នឹងបង្ហាញភាពអស្ចារ្យមួយទៀតគឺ OPPO F9 ពណ៌ស្វាយ (Starry Purple)។
ក្រៅពីដើរតួជាអ្នកជំនាញខាងថតរូប ការលេចវត្តមានរបស់ F9 ក្រុមហ៊ុន OPPO បានផ្ដោតលើ ៣ ចំណុចធំទៀត។ ចំណុចទី១ គឺអេក្រង់រាងតំណក់ទឹក (Water Drop Screen) ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ កប់ស៊េរីសម្រាប់ការមើលវីដេអូ និងលេងហ្គេម។ ចំណុចទី២ គឺថាមពលថ្ម 3,500mAh ខ្លាំង មានបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែល OPPO ប្រកាសថាសាកថ្ម៥នាទី និយាយបាន២ម៉ោង ហើយចុងក្រោយគេ គឺផ្ដោតលើកម្លាំងម៉ាស៊ីនបំពាក់ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB។ អាចលេងហ្គេមល្បីៗ និងមើលវីដេអូ ដោយមិនចាំបាច់បារម្ភនឹងបញ្ហារអាក់រអួលឡើយ ។
ការមកដល់ស្រុកខ្មែរលើកទី១ OPPO F9 បានដាក់លក់ជម្រើសពណ៌ក្រហម និងពណ៌ខៀវ ដោយភ្ជាប់ជាមួយនឹងកម្មវិធីពិសេសៗជាច្រើន រួមទាំងតារាល្បីៗជាច្រើននាក់ នាំយក OPPO F9 ទៅចែកជូនដោយផ្ទាល់ផងដែរ សម្រាប់អ្នកដែលបានកម្ម៉ង់ទុកជាមុន ទូទាំងប្រទេសកម្ពុជា។ អីចឹង! វត្តមាន OPPO F9 ពណ៌ស្វាយ ក៏ប្រហែលជាមិនចាញ់ពណ៌ក្រហម និងខៀវឡើយ៕