(ភ្នំពេញ)៖ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ខណៈតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាបអាចនឹងមានជំនន់ទឹកភ្លៀង។
យោងតាមការព្យាករណ៍អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
* ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
* ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាមួយគ្នានោះ ក្រសួងធនធានទឹក សូមអំពាវនាវឱ្យប្រុងប្រយ័ត្ន តំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕