(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់គណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
គ.ជ.ប សង្ឃឹមថា សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គណបក្សនយោបាយ កបឃ.ស និងលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) នឹងយកចិត្តទុកដាក់សហការគ្នាល្អ ដើម្បីជំរុញឱ្យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ ខាងមុខនេះ៕
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖