(ភ្នំពេញ)៖ ដើម្បីសម្រួល និងកាត់បន្ថយការស្តីបន្ទោសដល់កូនៗ ដែលរៀនមិនពូកែ ឬមិនអាចប្រឡងជាប់ដោយសារកត្តាសុខភាពផ្លូវកាយ និងផ្លូវចិត្ត សាលារៀនខូលីងវូដភ្នំពេញ (CSPP) បានសហការជាមួយក្រុមវេជ្ជបណ្ឌិត ដែលមានឯកទេសខាងកុមារ និងយុវជនក្រោមអាយុ១៨ឆ្នាំ ឱ្យជួយពិនិត្យ និងតាមដានសុខភាពសិស្សានុសិស្សនៅ CSPP ដោយពុំគិតថ្លៃ។
តាមការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិតឯកទេស មកពីមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូកបានឱ្យដឹងថា កុមារខ្លះមានបញ្ហាភ្នែក ឬរលាកច្រមុះឬមានអាចម៍ត្រចៀកច្រើន តែឪពុកម្តាយ ឬអាណាព្យាបាលពុំបានចាប់អារម្មណ៍ ធ្វើឱ្យកុមារទាំងនោះជួបប្រទះការលំបាកក្នុងការសិក្សា ហើយជាលទ្ធផល ពុំអាចធ្វើឱ្យពួកគាត់ទទួលបាននិទ្ទេសល្អឡើយ រីឯឳពុកម្តាយឬអាណាព្យាបាលវិញចេះតែគិតបារម្ភថា កូនៗរបស់ខ្លួនរៀនខ្សោយ។
ដូចនេះ ដើម្បីជួយសិស្សានុសិស្សទាំងអស់ឱ្យទទួលបានចំណេះដឹងអប់រំពិតប្រាកដតាមរយៈគ្រូបង្រៀនឆ្នើមៗគ្រប់កម្រិត និងវិន័យតឹងរឹង CSPPចាប់ផ្តើមបន្ថែមនូវកម្មវិធីថ្មីមួយទៀត គឺផ្តល់ការអប់រំការពារសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តជាពិសេសអប់រំដល់ការបរិភោគចំណីអាហារឱ្យបានត្រឹមត្រូវដើម្បីឱ្យពួកគាត់មានកាយសម្បទារមាំមួននិងរៀនពូកែ ចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ (២០១៨-២០១៩) ដោយមិនគិតថ្លៃ៕