(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំនួន៤១នាក់ និងជំនួយការ៥នាក់។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមព្រះរាជក្រឹត្យ ដែលចេញដោយសម្តេច សាយ ឈុំ ទីប្រឹក្សានិងជំនួការរបស់សម្តេច ហេង សំរិន ទាំង៤៦នាក់ មានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក៕
ព័ត៌មានលម្អិត សូមអានខ្លឹមសារក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖